មុនកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាចាប់ផ្តើម ឥណ្ឌាបានសូមប្តូរឈ្មោះប្រទេសរបស់ខ្លួនពីឈ្មោះហៅសព្វថ្ងៃ India ទៅជា Bharat

អត្ថបទដោយ៖
AMS OneMinute

ធ្វើឱ្យប្រទេសមួយចំនួនស្រឡាំងកាំង ជាពិសេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី ព្រោះថាអ្វីៗត្រូវបានរៀបរយអស់ទៅហើយ។

ការប្តូរឈ្មោះបែបនេះនឹងត្រូវប៉ះដល់ទីតាំងកៅអីអង្គុយរបស់មេដឹកនាំពីមួយទៅមួយ ព្រោះជាទម្លាប់និងពិធីការអាស៊ានត្រូវរៀបចំតាមតួអក្សរ A B C…។ ដោយសារមានការមិនពេញចិត្តពីប្រទេសផ្សេងទៀត និងពិបាកដល់ពិធីការ ប្រទេសម្ចាស់ផ្ទះក៏សម្រេចដកឈ្មោះនៃប្រទេសទាំង ១១ ចោលទាំងអស់ ដើម្បីកុំឱ្យប្រទាំងប្រទើសគ្នា។

✍🏽 ពុយ គា

#ams1minute

ads banner