រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញដោះស្រាយវិវាទរវាង ព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ នៅវត្តសាក់សំពៅ

(ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលករណីវិវាទបិទបាំងផ្លូវនិង វាយបំផ្លិចបំផ្លាញរបង ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋ មួយគ្រួសារ នៅក្នុងវត្តសាក់សំពៅ ដោយមានការនិមន្តនិងចូលរួមពីសំណាក់ តំណាងព្រះគ្រូអនុគណខណ្ឌដង្កោ ព្រះចៅអធិការវត្ត ព្រះសង្ឃ អជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានស្តាប់នៅព្រះសង្ឃដីការបស់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងការបំភ្លឺ និងសំណើរសុំមួយចំនួនរបស់ព្រះសង្ឃនិងប្រជាពលរដ្ឋ។ ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តីបានសាកសួរដល់អាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយ លោកអភិបាលរងខណ្ឌដង្កោ បញ្ជាក់ពីបញ្ហាវិវាទខាងលើ ដើម្បីជ្រាបកាន់តែច្បាស់នៅវិវាទ ដើម្បីដោះស្រាយបញ្ហាឲ្យចំគោលដៅ នឹងតម្លាភាព។

តាមរយៈនេះ ឯកឧត្តម រដ្ឋមន្រ្តីបានទទួលយកនៅសំណើរ និងសំណូមពរ មកពិចារណា ដើម្បីយកមកដោះស្រាយដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ជូនទាំងប្រជាពលរដ្ឋ និងព្រះសង្ឃ មិនឲ្យបាត់បង់ប្រយោជន៏ទាំងសងខាង ពិសេសសម្បត្តិវត្តអារាម ដែលជាកន្លែងគោរពប្រតិបត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើរសុំ បងប្អូនប្រជាពលរដ្ឋ បើកចិត្តឲ្យទូលាយក្នុងការទទួលយកដំណោះស្រាយ ចាត់ទុកថាយើងជាបងប្អូនខ្មែរ កាន់សាសនាព្រះពុទ្ធដូចគ្នា រស់នៅក្នុងសហគមន៏តែ១ រួមគ្នាដោះស្រាយទាំងអស់គ្នា ប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបានរលូន។

ជាលិទ្ធផល ឯកឧត្តម បានចង្អុលបង្ហាញឲ្យភាគីទាំងសងខាងទទួលយកដំណោះស្រាយដូចបានឯកភាគ្នាក្នុងកំណត់ហេតុអង្គប្រជុំ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា បញ្ហាវិវាទនេះទាល់តែមានការរួមចំណែកពីភាគីទាំងសងខាង ទើបបញ្ហាបញ្ចប់ទៅដោយសន្តិវិធី ដោយឡែកបើសិនជាមិនមានការយល់ស្របពីភាគីសងខាងទេ ឯកឧត្តមនិងឈរលើការដោះស្រាយទៅតាមផ្លូវច្បាប់ ជាមួយអជ្ញាធរមូលដ្ឋាន និងជំនាញ ពិនិត្យលិខិតច្បាប់ជាក់ស្តែងនៅក្នុងការដោះស្រាយ ។ ដូចនេះ ឯកឧត្តម នៅតែសង្ឃឹមថា បញ្ហាវិវាទនេះនឹងដោះស្រាយបានដោយសន្តិវិធី ព្រមទាំងមានការឯកភាពពីសំណាក់ភាគីទាំងសង៕

ដោយ ហេង សម្បត្តិ +ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner