ឯកឧត្តម ប៉ា ម៉េងហុក ៖ ការសិក្សា គឺមានតម្លៃយ៉ាងធំធេងណាស់

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានលើឡើងថា ការសិក្សា គឺមានតម្លៃយ៉ាងធំធេងណាស់ អ្នកមានចំណេះដឹង ដែលជាលទ្ធផលកើតចេញពីការសិក្សា គឺវាមានតម្លៃស្មើនឹងគ្រាប់ពេជ្រ ។ ដូច្នេះសូមក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ដោយមិនត្រូវយកពេលវេលាដ៏ល្អនេះ ទៅប្រព្រឹត្តនូវអំពើអ្វីដែលជាការឥតប្រយោជន៍នោះឡើយ ។

ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងបែបនេះ ក្នុងឱកាស ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ជិត ៥០០នាក់ និងពិធីផ្ដល់គ្រឿងឥស្សរិយៈយសជូនដល់អាជ្ញាធរឃុំវាលម្លូរចំនួន ៤១នាក់ ដែលបានសកម្មការងារក្នុងអំឡុងពេលបោះឆ្នោតកន្លងមកព្រមទាំងហូបអាហារសាមគ្គីយ៉ាងស្និតស្នាលនៅទីស្នាក់ការបក្សឃុំវាលម្លូរ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃ របស់ក្រុមការងារមូលដ្ឋានឃុំវាលម្លូរកន្លងមកនេះបង្ហាញឱ្យឃើញពីការខិតខំរួមគ្នា របស់សមាជិកគណបក្ស គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំ ស្រុក ខេត្ត ជាពិសេសការរួមគ្នាយ៉ាងសកម្ម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ភូមិនីមួយៗ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះតម្រូវការប្រជាពលរដ្ឋ ៕

ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner