ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣) ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១ -តំបន់ទំនាបកណ្តាល ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ ºC
  • នៅរាជធានី និង បណ្តាខេត្តនៅ ភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ។ ចំណែកឯបណ្តាខេត្ត ដទៃទៀតនឹងអាចភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង I rain of area mo-80%។
    ២ -តំបន់ខ្ពង់រាប ៖
  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC
  • នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០% ។
    ៣ -តំបន់មាត់សមុទ ៖
  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ºCH – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
  • នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៥០-៧០%។
  • នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រ ពីមធ្យមទៅបង្គួរ។
    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner