រយៈពេលប្រាំបីខែ អ្នកដំណើរតាមផ្លូវអាកាសមានកំណើន ១៨០ ភាគរយ
ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឱ្យដឹងថា រយៈពេលប្រាំបីខែកន្លងទៅនេះអ្នកដំណើរតាមផ្លូវអាកាសចំនួនជាងបីលាននាក់កើនឡើងជាង១៨០ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា រយៈពេលប្រាំបីខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៣,៤លាននាក់ កើនឡើងជាង១៨០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ។
រីឯជើងហោះហើរមានចំនួន ៣៣,១៤៦ជើង (ចលនាទ្វេទិស) កើនឡើង១១៤ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ។សម្រាប់ចំនួនទំនិញវិញ មានចំនួនជាង ៣៤ , ៨៨១ តោន ថយចុះជាង ១០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕ដោយ៖វណ្ណ សុជាតា