គ.ជ.ប ៖សេចក្តីជូនដំណឹង ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្ស នយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំ ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
យោង : -ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ
- បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ – លិខិតលេខ ១៣៤/២៣.ហ.ស.ប ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ របស់គណបក្សហ៊្វុនស៊ិនប៉ិច។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សូមជូនដំណឹងដល់លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត ( លធ.ខប) ទាំងអស់ជ្រាបថា គណបក្សហ៊្វុនស៊ិនប៉ិច បានផ្ញើលិខិតមក គ.ជ.ប ស្ដីពីការផ្ទេរសិទ្ធិរបស់ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជូនប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សហ៊្វុនស៊ិនប៉ិច រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យធ្វើជា តំណាងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការចុះ ហត្ថលេខាលើ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (តាមទម្រង់បែបបទកំណត់ដោយ គ.ជ.ប) នៅតាមបណ្តាឃុំ សង្កាត់ ក្នុងក្របខណ្ឌនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនដើម្បីចូលសង្កេតមើល ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
ទទួលបានសេចក្ដីជូនដំណឹងនេះ លធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ-រ៉ាវុធ