អភិសន្តិបណ្ឌិត ស សុខា សម្រេច ដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ស្នងការរងខេត្តកំពតឱ្យមកជាមន្ត្រី

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច៖
ប្រការ១ : ដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្តកំពតឱ្យមកជាមន្ត្រី ។ មូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ប្រការ ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។

ប្រការ ៣ : អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

គួររំលឹកថា កន្លងទៅថ្មីៗនេះ មុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្នមិនទាន់ ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី ក៏មានករណីតែងតាំងស្នងការរងនគរបាលខេត្តកំពតមួយរូបដែលមានប្រវត្តិលួចអាយផេតពីអាជីវករកន្លែងវេរប្រាក់វីង រហូតដល់ទៅមានការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាចម្រៀងក្នុងន័យស្ថាបនាកែលម្អថា “ចោរហើយថាមិនមែនចោរទៀត”។ facebook ខ្លះបានបង្ហោះថា ( ប្លែកៗ ! ខណៈអតីតជាមន្ត្រី នគរបាល ពាក់ស័ក្តិ៣ ដែល មាន ប្រវត្តិ លួច «អាយផេត» កន្លែងវេរប្រាក់Wing ៤ឆ្នាំមុន ក្លាយ ជាស្នងការ រង ខេត្ត កំពត ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner