ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកសម្រួលការ អនុវត្តការងារ។ ប្រហែលជាអ្នកត្រូវពិនិត្យពិច័យហេតុការណ៍ដែលកំពុងកើតឡើង ហើយធ្វើ ការសម្របខ្លួនឲ្យបានប្រសើរ ជាជាងក្តោបក្តាប់គម្រោងដែលមិនសក្តិសមនឹងកាលទេស។ សម្រាប់ទំនាក់ទំនងនានាមានភាពរលូនណាស់ អ្នកកំពុងស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ ដូច្នេះ សូមយកការគិតរបស់អ្នកចេញមកក្រៅ តាមរយៈការចាប់ផ្តើមគូសវាស ឬធ្វើការបោះ ជំហានលើការងារដែលអ្នកប៉ងប្រាថ្នា។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពច្រើនក្នុងការ ស្វែងយល់ និងដោះស្រាយភាពរឹងស្ទះនៅក្នុងការអនុវត្តការងារជាទូទៅ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមាន អំណោយផលបំផុតសម្រាប់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជំនួញអចលនទ្រព្យទាំង ឡាយ។ លោកអ្នកអាចសម្រេចបានគ្រប់លក្ខខណ្ឌដ៏ល្អបំផុតសម្រាប់ខ្លួនឯង។ លើសពីនេះ អ្នកអាចផ្លាស់ប្តូរស្ថានភាពនានាឲ្យទៅជាប្រសើរវិញបាន បើទោះបីជាក្នុងកាលទេសណា មួយក៏ដោយ។ អ្វីដែលសំខាន់ គឺគ្រាន់តែព្យាយាមរៀបពីរបៀបធ្វើការបែបសាម័ញ្ញៗគឺគ្រប់ គ្រាន់។ ក្នុងពេលជាមួយគ្នានេះដែរ ចូររកពេលវេលាសម្រាកខ្លះ ហើយបើកាន់តែល្អទៀតនោះសូមលោកអ្នកចំណាយពេលទៅលើការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាដើម្បីមាន លទ្ធភាពកាន់តែច្រើនក្នុងដំណើរការការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគ្រប់គ្រងអារម្មណ៍ និងការគិតឲ្យបានច្រើនបំផុត។ អនុវត្តការងារដោយសន្សឹម និងដោយការប្រុងប្រយ័ត្នចំពោភាពរឹងស្ទះ និងបញ្ហាដែលអាចកើតឡើងដោយមិននឹកស្មានដល់។ លើសពីនេះ សូមព្យាយាមស្វែងយល់ពីស្ថានភាពនានាដែលកើតឡើងជុំវិញខ្លួន ហើយការជឿជាក់របស់អ្នកត្រូវតែមានកំរិត ដោយសារអ្នកនឹងអាចចាញ់បញ្ឆោតគេដោយងាយណាស់។ ក្រៅពីនេះ អ្នកក៏រឹតតែមិនអាចបង្កកំហឹង និងការរិះគន់ផ្សេងៗ ពីព្រោះវានឹងនាំជាកង្វល់ធំក្នុងរយៈ ពេលយូរ។ លើសពីនេះសូមកុំធ្វើអោយមានភាពមិនជ្រះស្រឡះជាមួយនឹងករណីផលប្រយោជន៍ក្រុម ភាពច្បាស់លាស់នឹងបញ្ចៀសហានិភ័យបានច្រើនក្នុងទំនាក់ទំនង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ អាជីពនានាក្នុងពេលនេះនឹងហុចផ្លែផ្កាយ៉ាងប្រសើរ ប៉ុន្តែភាពតានតឹងមួយចំនួនក៏ហាក់រំខានទឹកចិត្តរបស់អ្នកខ្លាំងក្លាផងដែរ។ អាស្រ័យហេតុ នេះសូមយកចិត្តទុកដាក់លើស្ថានភាពប្រែប្រួល ព្យាយាមប្រមូលពត៌មាន ហើយស្នើសុំ ជំនួយប្រសិនមានភាពចាំបាច់។ ការប្រថុយប្រថានមិនអាចជួយលោកអ្នកបានទេ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលនៃការគិតពិចារណាបានត្រឹមត្រូវ ដែលនេះ ហើយជាគន្លឹះនៃភាពរីកច្រើន នៅក្នុងបរិយាកាសដែលតានតឹង។ ក្រៅពីនេះ សូមរក្សាភាពអត់ធ្មត់ ធ្វើទំនាក់ទំនងដោយការប្រុងប្រយ័ត្ន ហើយចាកចេញពីការពាក់ព័ន្ធនឹងរឿងរបស់ អ្នកដទៃ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានផលចំណេញច្រើនក្នុងអាជីវកម្ម ហើយមនុស្សក៏នឹងគាំទ្រលើការងារ ពាក្យសំដៅ និងផែនការរបស់អ្នកផងដែរ។ ក្នុងនោះ ថ្ងៃនេះជាពេលដែលល្អសម្រាប់ការគូសវាសគម្រោងផែនការអនុវត្តការងារ ការសហការ និងការចរចាលើករណីនានា។ លោកអ្នកអាចសម្របទៅក្នុងកាលៈទេសៈផ្សេងៗបានដោយងាយស្រួល និងមានភាពរស់រវើកណាស់។ ប៉ុន្តែអ្នកក៏មិនអាចធ្វើអោយបានបញ្ហាព្រោះការសង្ស័យ ការធ្វេសប្រហែស និងការមើលស្រាលករណីដែលនៅចំពោះមុខនោះដែរ។ ថ្ងៃនេះ បញ្ហាច្រើនកើតឡើងក្នុងការអនុវត្តការងារតែម្តង ហេតុនេះសូមពិនិត្យពិច័យ អោយបានច្រើនមុនធ្វើការសម្រេចអ្វីមួយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរបំផុតក្នុងការចាក ចេញពីការងារចាស់ ឬការផ្លាស់ប្តូរទីកន្លែងការងារនោះទេ ពីព្រោះស្ថានភាពថ្ងៃនេះជះឥទ្ធិ ពលខ្លាំងទៅលើការបាត់បង់លំនឹងផ្នែកហិរញ្ញវត្ថុ។ អ្នកក៏មិនគួរបោះជំហានធំពេកដែរ វានឹង ល្មមគ្រប់គ្រាន់ប្រសិនបើអ្នកផ្តោតទៅលើការងារបច្ចុប្បន្នជាជាងការសំលឹងទៅមុខច្រើន ពេក។ ជាពិសេសជាងនោះទៅទៀត សូមកុំបង្កើតមតិរិះគន់ណាមួយឡើយ ពីព្រោះវានឹង មិនធ្វើអោយមានភាពចំណេញទៅលើស្ថានភាពណាមួយនោះទេ ប៉ុន្តែបែរជាបានភាព រកាំរកូសទៅវិញ។ ក្រៅពីនេះ សូមរក្សាភាពស្ងៀមស្ងាត់ និងការអធ្យាស្រ័យក្នុងសកម្មភាព ក្រុម។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកល្អជាមធ្យម។ នៅថ្ងៃនេះអ្នកប្រហែលជាអាចជួបនឹងស្ថានភាពដែលលំបាកក្នុងការ សម្រេចចិត្តមួយចំនួន។ ប្រហែលជាការសម្រេចចិត្តរបស់អ្នកមិនជាល្អនោះទេ ប៉ុន្តែក៏កុំបារម្ភច្រើនពេក ក្នុងពេលស្របគ្នានេះ សូមពិនិត្យតាមដានពត៌មាន ឬភាពប្រែប្រួលឲ្យបានលឿន បំផុត។ ក្រៅពីនេះមិនត្រូវផ្តោតការយកចិត្តទុកដាក់នឹងរឿងអវិជ្ជមាននោះទេ ចូរបន្តធ្វើការ ងារប្រចាំរបស់អ្នកឲ្យបានល្អ និងរួសរាន់។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើចំណុចទាំងនេះ បានល្អ នោះភាពចម្រើនលូតលាស់គឺអាចធានាបានទាំងស្រុង។ លើសពីនេះ ថ្ងៃ នេះមិនមែនជាពេលល្អប្រសើរសោះឡើយ ដែលអ្នកនឹងនិយាយពិភាក្សាលើការទទួលបាន ផលប្រយោជន៍ ឬការតម្លើងឋានៈតួនាទី។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងអាជីវកម្មនានានឹងដំណើរ ការទៅដោយរលូន និងអាចបញ្ចប់បានទាន់ពេលវេលា។ ទន្ទឹមនឹងអំណោយផលនេះ សូមកុំ ទាន់លែងដៃ ចូរខិតខំប្រឹងប្រែងជានិច្ច កុំចំណាយពេលវេលាចោលទទេៗ គឺសូមយកចិត្តទុក ដាក់នឹងការងារ។ លោកអ្នកមិនចាំបាច់ព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុនោះទេ ដោយសារមិនមានអ្វីដែលគួរឲ្យបារម្ភ ឬការខាតបង់ណាមួយនោះទេ។ ស្របពេលនេះ លោកអ្នកមាន មហិច្ចតាធំ ហើយព្រមទាំងអាចយកឈ្នះរាល់ភាពលំបាកលើនៅផ្លូវរបស់អ្នក។ ក្នុងនោះដែរ ប្រហែលជាការងារជាក្រុមនឹងអាចផ្តល់ប្រយោជន៍ និងធ្វើអោយស្ថានភាពអាជីវកម្មរបស់ អ្នកកាន់តែរឹងមាំ ដូច្នេះវាល្អប្រសើរប្រសិនបើអ្នកធ្វើការសហការ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកនឹងអាចគ្រប់គ្រងការងារ និងធ្វើឲ្យការងារនោះបានសម្រចទាំងអស់។ ទន្ទឹមនឹងនោះ មនុស្សដែលនៅក្បែរខ្លួនហាក់ មានទឹកចិត្តស្រទន់ អាណិត ស្រលាញ់ និងជួយទំនុកបម្រុងលោកអ្នកណាស់ ហេតុនេះគ្មាន ការលំបាកណាមួយមិនអាចដោះស្រាយបាននោទេ។ ប៉ុន្តែក៏គួរតបស្នងទឹកចិត្តមនុស្សនៅក្បែរខ្លួនដោយភារតភាពតបទៅវិញ។ ភាពស្មោះត្រង់ក្នុងថ្ងៃនេះ នឹងរឹតចំណងមិត្តភាពឲ្យ កាន់តែប្រសើរទៅថ្ងៃខាងមុខ។ ផ្ទុយទៅវិញ អ្នកមិនអាចប្រើប្រាស់អារម្មណ៍អោយមានឥទ្ធិ ពលទៅលើការងាបានទេ ហើយទំនាក់ទំនងផ្ទាល់ខ្លួននៅក្នុងការិយាល័យរឹតតែជាកំហុស ឆ្គងធំ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ការងារក្នុងពេលនេះមានភាពចម្រើនលូតលាស់ ប៉ុន្តែបញ្ហាមួយចំនួនក៏កំពុងលាយឡំក្នុងដំណើរការការងារដែរ។ លោកអ្នកត្រូវតែមានភាពរហ័សរហួន និងចេះបែងចែករាល់ពត៌មានឲ្យបានត្រឹមត្រូវបំផុត។ ក្នុងនោះបើទោះបីជាការងារក្រោមការទទួលខុសត្រូវតូចតាចក៏ដោយ សូមលោកអ្នកព្យាយាមធ្វើឲ្យបានល្អជាទីបំផុត។ ទន្ទឹមនឹងនេះ សូមមានការគិតគូរដែលត្រឹមត្រូវ ជៀសវាងប្រើអារម្មណ៍ជាឧបករណ៍មកសម្រេចការ។ ការយកចិត្តទុកដាក់លើការងារនឹងជួយអ្នកឲ្យយល់កាន់តែ ច្បាស់លើការងារ និងដោះស្រាយបាន។ លើសពីនេះ លោកអ្នកក៏រំពឹងថាទទួលបានដំណឹង ដែលទទឹងរងចាំនាពេលកន្លងមកផង។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើ អាជីវកម្ម ការបណ្តាក់ទុន ការបើកមុខរបរថ្មី និងការចូលរួមក្នុងសកម្មភាពធំដុំនានា។ លោកអ្នកគឺធានាថានឹងអាចធ្វើឲ្យរាល់ការងារទាំងអស់បញ្ចប់ទៅបានដោយរលូន។ ចំពោះលោកអ្នកដែលធ្វើការខាងផ្នែកសិល្បៈ គឺអាចតាំងបង្ហាញស្នាដៃនាន សូម្បីតែការសរសេរអត្ថបទ ផ្សេងៗបានល្អ។ ពេលវេលានេះ រំពឹងថាអ្វីៗគឺមានតែភាពភ្លឺចិញ្ចែងចិញ្ចាច។ ផ្ទុយទៅវិញ លោកអ្នកក៏មិនគួរបោះបង់ចោលការប្រុងប្រយ័ត្នដែរ ដោយសារស្ថានភាពខ្លះវាទាមទារការឆ្លើយ តបលឿន និងប្រកបទៅដោយវិធីសាស្រ្តសមស្រប។ ផ្ទុយទៅវិញ ចូរកុំប្រាស្រ័យទាក់ទងនឹង មនុស្សថ្មីក្រែងប៉ះពាល់រឿងរបស់ទ្រព្យ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានារបស់លោកអ្នកព្យាករណ៍ដោយភាពសុទិដ្ឋិនិយម ពិសេសទាក់ទងនឹងភាពរីកចម្រើននាពេលអនាគត។ អ្វីដែលអ្នកនឹងទទួលបានក្នុង ថ្ងៃនេះមានភាពធំធេង ប៉ុន្តែក្នុងអនាគតដ៏ខ្លីខាងមុខនេះអាជីពអ្នកនឹងកាន់តែប្រសើរ។ អាស្រ័យដោយអំណោយផលនៅក្នុងពេលនេះ សូមចាប់ផ្តើមធ្វើការអនុវត្តគម្រោងដែលអ្នក បានរៀបចំ។ ពេលនេះ ប្រសិនបើអ្នកហាក់ប្រទះនឹងភាពរឹងស្ទះខ្លះ សូមកុំបារម្ភពីព្រោះការ រងចាំរបស់អ្នកនឹងទទួលបានសំណងមកវិញ។ ក្នុងពេលជាមួយគ្នានេះដែរ លោកអ្នកអាច ធ្វើការបើកសម្ពោធអាជីវកម្មថ្មី ការរៀបចំពិធីមង្គលនានា ហើយទំនាក់ទំនងផ្ទាល់ខ្លួនក៏ហាក់ ទទួលបានចម្លើយនាពេលនេះផងដែរ។
ចំណាំៈ
ឆ្នាំទាំង៥ ឆ្លូវ មមែ វក ច កុរ រាសីឡើងខ្ពស់ត្រដែត។