អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ ឱ្យធ្វើ ការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករ ស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់ គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) បានលឿន។ ពោលគឺអាចបង្កើតជាសហគ្រាសថ្មីមួយ នៅថ្នាក់ ក្រោមជាតិបាននៅក្នុងខែតុលាឬខែវិច្ឆិកាឆ្នាំ២០២៣ដ៏ខ្លីខាងមុខនេះ ។

ការជំរុញបែបនេះខណៈពេលឯកឧត្តម អភិបាលរាជធានីភ្នំពេញ ញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពាក់ព័ន្ធនិងការងារ នេះ នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដោយ មានការចូលរួមពី ឯកឧត្តម ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ក) និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួង បរិស្ថាន,តំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ភ) តំណាងក្រសួងរ៉ែ និងថាមពល,ប្រធានរតនាគាររាជធានី ភ្នំពេញ,ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញនិង អគ្គ នាយក សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធា នីភ្នំពេញ (ស.ស.ភ) ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជ ធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានី ភ្នំពេញ (ស.ស.ភ) នេះ គឺមានគោលបំណងឱ្យ ដំណើរការ នៃការប្រមូល និងការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ បានកាន់តែល្អប្រសើរជាងមុន ដោយសារថា នៅភ្នំពេញ បច្ចុប្បន្ននេះ ប្រជាជនរស់នៅរបៀបស៊ីវីល័យ ដែលទាមទារឱ្យរាជធានីភ្នំពេញ ជាទីក្រុងស្អាតមានបរិស្ថានល្អ មិនមានសំរាមពាសវាលពាសកាល ។

ដើម្បីឱ្យការងារនេះ ដំណើរការ ទៅបានលឿន ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យក្រុមការងារបច្ចេកទេស , រតនាគារនិងក្រុមការងារពាក់ ព័ន្ធចាប់ដៃគ្នា ទំនុកបំរុងគ្នា ធ្វើការនេះ ទើបសហគ្រាសថ្មីរបស់រដ្ឋ នៅថ្នាក់ក្រោមជាតិមួយនេះ នឹងកើនមានឡើងបានលឿន។ សហគ្រាសនេះរកស៊ីបានតែត្រឹមរួចខ្លួនបានហើយ មិនបាច់ចំណេញ ក៏បានដែរ សំខាន់ឱ្យតែរាជធានីភ្នំពេញរបស់យើងស្អាត និងមានបរិស្ថានល្អ៕ ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner