អ្នកនាំពាក្យក្រសួងកសិកម្ម អ៉ឹម រចនា៖ “ក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation នាំចេញផលិតផលជលផលកម្ពុជា ២ប្រភេទគឺ

អត្ថបទដោយ៖
AMS OneMinute

អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន ទៅកាន់ប្រទេសចិនជាលើកដំបូង។

ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឱ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។

ក្រសួងសង្ឃឹមថាការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ប្រទេសចិន នឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករខ្មែរយើងឱ្យកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ”។

#ams1minute

ads banner