កម្មកររោងចក្រម្នាក់ត្រូវរថយន្ដស្ទូចកៀរធ្លាក់ចូលកង់កិនបែកក្បាលស្លាប់ នៅផ្លូវជាតិលេខ៣

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ជាកម្មកររោងចក្រ ពេលកំពុងជិះម៉ូតូ ត្រូវរថយន្តស្ទូចបើកកៀរបណ្តាលឲ្យដួល រួចកិនចំក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម កាលពីម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ទូច ហុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបាង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតពេលហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-5084 ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបង្កម៉ាក ហ៊ីណូ ប្រភេទស្ទូច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-1773 បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ទៀត ក្នុងទិសដៅស្របទិសគ្នា មកកៀរម៉ូតូជនងគ្រោះបណ្តាលឲ្យដួលហើយកិនជនរងគ្រោះបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ចំណែករថយន្តបង្ក បានបើករត់ទៅមុខប្រមាណ៥០០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបរ និងព្រូចុះគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិក្រុមគ្រួសារផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner