សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី១៥ កញ្ញា និងបានចាត់ទុកដំណើររបស់ប្រមុខថ្មីដឹកនាំរាជរដ្ឋាភិបាល កាន់តែបានលើកកម្ពស់កាន់តែខ្លាំងនូវទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា «ឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងកាន់តែជាក់លាក់ពិតប្រាកដ»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលថ្មីជាលើកដំបូង បំពេញទស្សនកិច្ចក្នុងប្រទេសចិនតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង។ ដំណើរបំពេញទស្សនកិច្ចបួនថ្ងៃចាប់ផ្តើមពីថ្ងៃទី១៤ កញ្ញា ក៏នឹងរួមមានទាំងការអញ្ជើញចូលរួមពិព័រណ៍អាស៊ានចិនលើកទី២០ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី។ អប្សរាណិតរាយការណ៍