សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋានមរតកតេជោ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋានមរតកតេជោ ស្ថិតនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ពហុកីឡដ្ឋាន ជាតិ មរតក តេជោ  (Main Stadium) ដែកកសាងឡើងត្រៀមទទួល ធ្វើ ម្ចាស់ ផ្ទះ កីឡា ស៊ីហ្គេម ឆ្នាំ ២០២៣   ដែលអាច ផ្ទុក មនុស្ស  បាន ដល់  ៦ម៉ឺន នាក់  គិតមកដល់ថ្ងែនេះ សម្រេចបានប្រមាណ60%ហើយ  បន្ទាប់ ពី ចំណាយ ពេល កសាង អស់ រយៈ ពេល  ១ ឆ្នាំ  និង ៦ខែ កន្លង មក។ ការ  កសាង បាន ចាប់ ផ្តើម កាល ពី ថ្ងៃ ទី ៤  ខែ មេសា  ឆ្នាំ ២០១៧  ពោល គឺ នៅ សល់ តែ ជាង ១ ឆ្នាំ ទៀត តែ ប៉ុណ្ណោះ នឹង រួច រាល់ជាស្ថាពរហើយ ។

ចំណុច សំខាន់ ៗ  ជារួមដំណើរ ការ កសាង សម្រេច បាន រួមមាន៖ ការ ដំឡើង ថាស  ដង្គុំ កៅអី បេតុង អង្គុយ , សម្ភារៈ សំណង់ សម្រាប់  សាង សង គ្រឿង ដង្គុំ រួម  (Main Structure)  យក មក ដល់ កន្លែង កសាង  ១០០ % , ប្រើ ប្រាស់ កម្មករ  ជាង ៨០០ នាក់  ( ខ្មែរ  ៣០០ នាក់  និង ចិន  ៥៤០ នាក់)

នៅខែ សីហាខាងមុខនេះ គ្រឿង ដង្គុំ ធ្នឹម កោង ផ្នែក ប៉ម រាង បាត ថៃ នឹង ត្រូវ សាង សង់ រួច រាល់។ តាម ផែន ការ  ការ កសាង នឹង ត្រូវ បញ្ចប់ ឲ្យ បាន រយៈ ពេល ២ ឆ្នាំ មុន ពេល កីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ មក ដល់ ដើម្បី ត្រៀម ខ្លួន ឲ្យ បាន រួច រាល់ ក្នុង នាម ជា ម្ចាស់ ផ្ទះ ។

សូមបញ្ជាក់ថា ពហុកីឡាដ្ឋានជាតិមរតកតេជោ គឺជាកាដូដ៏ធំស្កឹមស្កៃតម្លៃប្រមាណជា ១៦០លានដុល្លារអាមេរិក ពីសាធារណរដ្ឋចិន ដែលមានទំហំផ្ទៃក្រឡាកីឡដ្ឋានរហូតដល់ទៅ ១៦.២២ ហិកតា និងផ្ទៃក្រឡាសំណង់ទំហំប្រមាណជា ៨.២៤ម៉ឺនម៉ែត្រការ៉េ។  គម្រោងសាងសង់ពហុកីឡដ្ឋានមរតកតេជោ មានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា គ្រោងនឹងសាងសង់រួចរាល់ទាំងស្រុងនៅដំណាច់ឆ្នាំ២០២០ ខាងមុខ ហើយនាពេលនោះ រដ្ឋាភិបាលចិននឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាតែម្ដង ដើម្បីត្រៀមសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

ការសាងសង់ពហុកីឡាដ្ឋាននេះឡើង គឺដើម្បីត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦ម៉ឺននាក់ឯ ណោះ ។ លក្ខណៈ ពិសេស  គឺ  បើ មាន ករណី ចាំបាច់ ណា មួយ នោះ  ពហុកីឡដ្ឋាន នេះ អាច ជម្លៀស អ្នក ចូលរួម ទាំង នោះ ត្រឹម រយៈ ខ្លី តែ៧ នាទី ប៉ុណ្ណោះ។ ការ កសាង ពហុកីឡដ្ឋាន ជាតិ មរតក តេជោ  ជា ដំណាក់ កាល  ទី ២  បន្ទាប់ ពី ដំណាក់ កាល ទី ១ ដែល មាន ទី លាន ហែល ទឹក  និង ទី លាន កីឡា ក្នុង សាល   ព្រម ទាំង អគារ ស្នាក់ នៅ របស់ កីឡាករ  កីឡា ការិនី ដែល បាន កសាង រួច កាល ពី ឆ្នាំ ២០១៧ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner