សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ គណៈកម្មាការចំពោះកិច្ចនេះ មានសមាសភាពចំនួន១៣រូប ដោយក្នុងនោះមានប្រធាន១រូប, អនុប្រធានប្រចាំការ ១រូប និងអនុប្រធាន ២រូប រួមទាំងសមាជិកចំនួន៩រូប។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
សូមជូនសេចក្តីសម្រេចដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖