ជនសង្ស័យ ៩៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៣ករណី ថ្ងៃទី១៥ ខែកញ្ញាសីហា

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៩៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៩៨នាក់ រួមមាន ៖ជួញដូរ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៤១នាក់ (ស្រី ២នាក់)។ ប្រើប្រាស់ ១១ករណី ឃាត់ ៥៤នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១០៩,៨៣ក្រាម និង១០កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើ ០,៧២ក្រាម។ កេតាមីន (Ke) ស្មើ ១១០,៧១ក្រាម។ អុិចស្តាសុី (mdma) ស្មើ ៥៤,៣៤ក្រាម។

លទ្ធផលខាងលើ ១៧អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖
១៣អង្គភាព  ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner