អតីតអ្នកប្រដាល់គុនខ្មែ ជា ស្រួច រំពឹងថា ការវិលត្រឡប់មកជួយគុនខ្មែរជាថ្មីនឹងសាងបានកេរ្តិ៍ឈ្មោះល្អឡើងវិញ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ជា ស្រួច អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបនៅកម្ពុជា កាលពីអំឡុងឆ្នាំ១៩៩៥ដល់ឆ្នាំ២០០០ បន្ទាប់ពីដើរចេញឈប់ប្រឡុកក្នុងវិស័យគុនខ្មែរអស់រយៈពេលជាង២០ឆ្នាំ ដោយសារតែមានវិបត្តិគ្រួសារនោះ បានវិលត្រឡប់ចូលមកក្នុងវិស័យគុនខ្មែរជាថ្មី ដោយកំពុងជ្រកកោណក្នុងក្លិបប្រដាល់ហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថងគុនខ្មែរជាគ្រូជំនួយស្ម័គ្រចិត្ត។

ការវិលចូលក្នុងវិស័យគុនខ្មែរជាថ្មីរបស់អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះរូបនេះ ត្រូវបានលោកជាសមីខ្លួនបង្ហើបថា លោកត្រូវបានអតីតស្តេចប្រដាល់ អេ ភូថង ហៅឲ្យលោកមកធ្វើជាគ្រូជំនួយជួយបង្ហាត់កូនសិស្សដើម្បីជួយផ្តល់នូវបច្ចេកទេសបន្ថែម និងធ្វើជាអាជ្ញាកណ្តាលចៅក្រមក្នុងកម្មវិធីប្រដាល់គុនខ្មែរដែលរៀបចំដោយក្លិបហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថង។ លោកថា ការវិលត្រឡប់មកម្តងនេះ លោកបាននាំប្រពន្ធនិងកូនមកជ្រកក្នុងក្លិបរបស់ លោកគ្រូ អេ ភូថង លោកបង្ហាត់ពុំមានប្រាក់កម្រៃនោះទេគ្រាន់តែទទួលអារហារ៣ពេលសម្រាប់គ្រួសារក្រោមការសណ្តុះប្រណីពី លោកគ្រូ អេភូថង ។

អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះរូបនេះ រំពឹងថា ការត្រឡប់មកចូលរួមក្នុងវិស័យគុនខ្មែរជាថ្មី នឹងជួយស្តារកេរ្តិ៍ឈ្មោះមកបានល្អឡើងវិញ ដើម្បីក្លាយជាផ្នែកមួយជួយលើកស្ទួយប្រដាល់គុនខ្មែរឲ្យកាន់តែរីកចំរើន ។

គួររំលឹកថា លោក ជា ស្រួច ជាអ្នកប្រដាល់ជាយដែនជាអ្នករស់នៅជំរុំសាយប៊ីនិងសាយធូលោកបានហ្វឹកហាត់ប្រដាល់តាំងពីវ័យក្មេងហើយអាយុ១៥ឆ្នាំ លោកបានចាប់ផ្តើមចេញប្រដាល់តាមជាយដែនរហូត ដល់ឆ្នាំ១៩៩៥កេរ្តិ៍ឈ្មោះរបស់លោកបានចាប់ផ្តើមល្បីខ្លាំងក្នុងរាជធានីភ្នំពេញរហូតដល់ឆ្នាំ២០០០ និងឆ្នាំ២០០១ លោកចាប់មានវិបត្តិគ្រួសារ លោកក៏ចាកចេញ ពីប្រដាល់គុនខ្មែរទៅសំងំដាក់ខ្លួនពួនអាត្មារកស៊ីនៅខេត្តក្រចេះ ៕

អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner