សេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖តបតាមការអញ្ជើញរបស់ឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៣។ក្នុងឱកាសទស្សនកិច្ចនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានជំនួបជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី និងពិភាក្សាគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម ជាការកំណត់ទិសដៅសម្រាប់អនាគតនៃទំនាក់ទំនងកម្ពុជា-ចិន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង នាយករដ្ឋមន្ត្រីចិន និងជួបជាមួយឯកឧត្ដម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ន សភាតំណាងប្រជាជនចិនផងដែរ។
សូមអានសេចក្តីប្រកាសរួម៖