ពលរដ្ឋជាង១ពាន់នាក់មកទទួលសេវាព្យាបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្ឋដោយឥតគិតថ្លៃ នៅស្រុកថ្មពួក

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបន្ទាយមានជ័យ៖
    ពលរដ្ឋប្រមាណជាង១ពាន់នាក់ មកទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ ត ដោយឥតគិតថ្លៃ ក្រុមនេះដឹកនាំដោយឯកឧត្ដម ស សុខា ប្រធានសមាគន៍ក្រុមគ្រូពេទ្យស័គ្រចិត្ត និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែសួនសុភី កាពិនិត្យព្របាលនេះធ្វើឡើងក្នុងបរិវេន សាលាវិទ្យាល័យបន្ទាយឆ្មា ស្ថិតក្នុង ភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពេញមួយថ្ងៃនា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។
    ឯកឧត្ដម ស សុខា បានមានប្រសាសន៍ថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីក្រុងភ្នំពេញមានចំនួនវេជ្ជបណ្ឌិរមានចំនួន៦០នាក់គ្រូពេទ្យមានចំនួន១០០នាក់និងចូលរួមមន្ទីរសុខាភិបាលខេត្តមានចំនួន៥៧នាក់ចុះមកពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយនៅស្រុកថ្មពួកនេះពេញ១ថ្ងៃដោយឥតគិតថ្លៃហើយកន្លងមកមានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោកបានចុះមក ព្យាបាលជម្ងឺជូនពលរដ្ឋទូទៅនៅតាមជនបត់ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ប្រកាន់វណ្ណះក្នុងបំនងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋ។     
      ឯកឧត្ដម ស សុខា បានបញ្ជាក់ទៀតថាការក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកជួយពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋក្នុងខេត្តជាបន្តបន្ទាប់ដូច្នេះមិនមែនមានន័យថា សេវាសុខាភិបាលនិងគ្រូពេទ្យក្នុងមូលដ្ឋានខេត្តអសមត្ថភាពនោះទេ តែនេះជាការបំពេញបន្ថែមនិងការចង់បានរបស់ពលរដ្ឋ។ក្នុងនោះប្រជាពលរដ្ឋទាំងអស់បានមកព្យាបាលជម្ងឺនោះបានថ្លែងអំណរគុណយ៉ាងងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកស សុខាដែលបានលះបង់ទាំងកំលាំងកាយចិត្តនិងបានយកចិត្តទុកដាក់ចុះមកពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅតាមជនបទដែលគ្មានលទ្ធភាពអាចទៅព្យាបានជម្ងឺនៅតាមក្លីនិចហើយបានជួយជាសប្បរស់ធម៍ ដល់សុខភាពដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យយើងនេះ៕ដោយ៖ឃិន គន្ធា

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner