ប្រជាពលរដ្ឋ៦នាក់រួមនិងសត្វស្លាបប្រភេទទោមចំនួន១៣០ក្បាលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការB០៤ឃាត់ខ្លួនបាន
កំពង់ឆ្នាំង៖ប្រជាពលរដ្ឋ៦នាក់រួមនិងសត្វស្លាបប្រភេទទោម១៣០ក្បាលដែលក្រុមជនសង្សយ័ទាក់បានត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការB០៤ធ្វេីការឃាត់ខ្លួនបាន ។
ហេតុការណ៍បង្ក្រាបជនសង្សយ័ឆ្លុះសត្វនៅពេលយប់ខាងលេីនេះធ្វេីឡេីងនៅវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២៨កក្ដដា២០១៩ ខណះដែលសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការB០៤ដេីរល្បាត់ប្រទះឃេីញនៅចំក្រញ៉ានតូចស្ថិតក្នុងឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ខណះក្រុមជនសង្សយ័ធ្វេីសកម្មភាពដឹកជញ្ជូនតាមទូកបំរុងឡេីងគោកត្រូវសមត្ថកិច្ចកងរាជអាវុហត្ថធ្វេីការឃាត់ខ្លួនមនុស្សបាន៦នាក់រួមនិងវត្ថុតាងសត្វទោមទាំង១៣០ក្បាលដែលគេដឹងចេញពីតំបន់ណាឆ្លងកាត់ត្រូវបានបង្ក្រាបបាន ផងដែរ ។
ជនសង្សយ័ទាំង៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ១.ឈ្មោះឡាយថងប្រុសអាយុ២០ឆ្នាំ. ២.ឈ្មោះកាបូលីប្រុសអាយុ៣០ឆ្នាំ, ៣.ឈ្មោះហុកឆុងប្រុសអាយុ៣៦ឆ្នាំ. ៤.ឈ្មោះហុកសិតប្រុសអាយុ២០ឆ្នាំ. ៥.ឈ្មោះទូចស៊្រុនប្រុសអាយុ៣៥ឆ្នាំ. ៦.ឈ្មោះហុកឆេងប្រុសអាយុ៣៧ឆ្នាំពួគគេរស់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកងរាជអាវុធហត្ថB០៤ដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថាក្រោយការបង្ក្រាបបានភ្លាមៗកំលាំងរបស់លោកបានរាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឩត្តមសេនីយ៍ត្រី សាក់សារ៉ាង ដេីម្បីនាំយកមកស្នាក់សាកសួនិងធ្វេីកំណត់ហេតុ
លុះព្រឹកថ្ងៃទី២៨បានបញ្ជូនបន្តមកទីបញ្ជាការកងរាងអាវុធហត្ថខេត្តទាំងមនុស្សនិងសត្វទោម១៣០ក្បាលនេះផងដែរ ។
មេបញ្ជាការរងកងរាជអាវុធហត្ថកំពង់ឆ្នាំងបានអោយដឹងនៅម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី២៨កក្កដា២០១៩នេះថាសត្វទោមទាំង១៣០ក្បាលត្រូវបានកម្លាំងកងរាជអាវុធហ្ថតខេត្តប្រគល់ទៅអោយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងនាំយកយកទៅប្រលែងនៅព្រៃធម្មជាតិទំនប់២០ឧសភា វិញ ដោយឡែកមនុស្សត្រូវបានធ្វេីកិច្ចសន្យាបញ្ឈប់ដេីរឆ្លុះសត្វប្រភេទដែលកំពង់ងាយរងគ្រោះបន្តទៀតនិងអោយត្រឡប់ទៅលំនៅឋានវិញផងដែរ ៕ ដោយ សុក្ខារិន