យុវជនមកពីសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមទាំង១១ នៃភូមិភាគអាស៊ី-អាគ្នេយ៍ ទទួលបានការបណ្តុះបណ្តាល ជំនាញ ទំនាក់ទំនងជាមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ក្នុងភាពជាអ្នកដឹកនាំ វ័យក្មេង

ភ្នំពេញ៖ ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហមទាំង១១ នៃភូមិភាគអាស៊ី-អាគ្នេយ៍ បានទទួលការបណ្តុះ បណ្តាលពីជំនាញទំនាក់ទំនងជាមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ក្នុងភាពជាអ្នកដឹកនាំវ័យក្មេង ។ នេះបើតាមសេចក្តីប្រកាស ព័ត៌មាន ស្ដីពី ពិធីបើក និងលទ្ធផលថ្ងៃទី១ នៃវទិកាយុវជនលើកទី២ នៃ សមាគម ជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគ អាស៊ី អាគ្នេយ៍ ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ពិធីបើកវេទិកាយុវជន លើក ទី២ បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះហើយ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈ កម្មាធិការកណ្ដាល និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់ សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដោយ មានការ អញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា តំណាងសហព័ន្ធអន្តរ ជាតិ គ្រូសម្របសម្រួល វេទិកាយុវជន ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទ ក្រហមទាំង១១ ទីប្រឹក្សានៃក្លឹបយុវជនទាំង ២៤ នៅរាជធានី ភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណចំនួន ៨០នាក់។

ក្នុងឱកាសបើក យុវជនទាំងអស់បានទទួលសារគន្លឹះតាមប្រព័ន្ធ វីដេអូរបស់ លោកស្រី ខាត់ទ្រីន ខ្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំ ប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម ដែលបានគូសបញ្ជាក់ថា ៖ “យុវជនគឺជាឆ្អឹងខ្នង ដែលធ្វើឱ្យចលនា អន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើរទៅមុខបានដោយរលូន និងបានជោគជ័យក្នុង វិស័យ មនុស្សធម៌រហូតមកដល់បច្ចុប្បន្ននេះ។ ថ្វីត្បិតតែនេះជាលើកទី២ នៃការប្រារព្ធវេទិកាយុវជន ប៉ុន្តែយើង សង្ឈឹម ជឿជាក់ថា នេះជាឱកាសដ៏ល្អមួយសម្រាប់ប្រតិភូយុវជនទាំង ១១ សមាគមជាតិ ទទួលបាននូវសិទ្ធិ អំណាចក្នុងការពិនិត្យ ពិភាក្សារួមគ្នា ដើម្បីរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងពង្រឹងកិច្ចសហ ប្រតិបត្តិការ សាមគ្គីភាពអន្តរជាតិក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ថ្លែងក្នុងឱកាសបើកវេទិកាយុវជនលើកទី២ ឯកឧត្តម ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី អាគ្នេយ៍ ជូនចំពោះអ្នកចូលរួមទាំង អស់ និងបានថ្លែងអំណរគុណចំពោះសហព័ន្ធអន្តរជាតិដែលបាន ផ្តួចផ្តើម បង្កើតវេទិកានេះឡើង។
ទន្ទឹមនឹងនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ឯកឧត្តម សង្ឃឹម យ៉ាងមុតមាំថា ប្រតិភូយុវជនមកពីសមាគមជាតិទាំង១១ ក្នុងភូមិ ភាគអាស៊ីអាគ្នេយ៍ នឹងចូលរួមយ៉ាងសកម្មក្នុងការសិក្សា ពីគ្នា ទៅវិញ ទៅមក ចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បី រួមចំណែក ដល់ការកែលម្អសហគមន៍ងាយរងគ្រោះ ដែលកំពុងប្រឈម នឹងបញ្ហាក្នុងតំបន់ និងវិបត្តិជាសកល ព្រមទាំង សង្ឃឹមថា ប្រតិភូ យុវជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃ និងទទួល បានសុវត្ថិភាព ក្នុង អំឡុងពេលស្នាក់នៅ និងដំណើរកម្សាន្តក្នុង ព្រះ រាជាណាចក្រកម្ពុជា។

ជាលទ្ធផល នៃវេទិកាយុវជនថ្ងៃទី១ តាមរយៈគ្រូសម្របសម្រួលបាន ធ្វើឱ្យប្រតិភូយុវជនទាំង ១១ សមាគមជាតិ ទទួលបាននូវការ បណ្តុះ បណ្តាលពីជំនាញទំនាក់ទំនងជាមូលដ្ឋាន ការប្រាស្រ័យទាក់ទងដោយ ពាក្យសម្តី និងកាយវិការការជ្រើសរើសខ្លឹមសារសម្រាប់ការ និយាយ ជាសាធារណៈប្រកបដោយភាពទាក់ទាញ និងចៀសវាងភាពភ័យខ្លាច ដែលនឹងនាំយុវជនទាំងអស់ឱ្យមានជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ក្នុងភាពជាអ្នកដឹកនាំវ័យក្មេង។ លើសពីនេះទៅទៀត យុវជនទាំងអស់បានយល់ដឹងអំពីវិធីសាស្ត្រសម្រាប់ បង្កើតមាតិកា និយាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម តាមរយៈការពិភាក្សា ជាក្រុមទៅតាម សមាគមជាតិនីមួយៗ សាកល្បងបង្កើតមាតិកា និយាយ របស់ខ្លួន និងបំផុសគំនិតរួមគ្នាសម្រាប់មាតិកា អនឡាញរបស់ចលនា អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ខ្លឹមសារក្នុងរបៀបវារៈជាបន្តបន្ទាប់ នឹងបង្ហាញលទ្ធផលទៅតាមថ្ងៃ នីមួយៗ នៃវេទិកាយុវជន៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner