គណបក្សប្រជាជនកម្ពុជា អបអរសាទរដែលរមណីយដ្ឋាន ប្រាសាទ កោះកេររបស់ខ្មែរ បានសម្រេចបញ្ចូលជាសម្បត្តិបេតិក ភណ្ឌពិភព លោក

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរដែលរមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ បាន សម្រេចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

សេចក្តីថ្លែងការណ៍ដែលទទួលបាននៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា យើងខ្ញុំទាំងអស់គា្ន ជាថ្នាក់ដឹកនាំ និងជា សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងមូល សូមសម្តែង នូវការអបអរសាទរប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមាន មោទនភាពជាតិខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិក ភណ្ឌ ពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទី ក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលា ម៉ោង ១២:១៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ១:២៨នាទី នៅ រាជធានីភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ ជ្រាល ជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល នីតិកាលទី ៦ និងទី ៧ នៃរដ្ឋសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលក្រោមព្រះរាជកិច្ច ដឹកនាំគាំទ្ររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះ មហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ បានខិតខំតស៊ូ ព្យាយាមរៀបចំ ឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេច បាននូវលទ្ធផល ជាស្ថាពរជូន ជាតិមាតុភូមិនៅពេលនេះ។

ជាមួយគ្នានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ក៏សូមសម្តែង នូវអំណរ ព្រះមហាករុណាទិគុណដ៏ស្មោះ ស្ម័គ្របំផុតថ្វាយ ដល់ដួងព្រះ វិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ និងដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះ មហាក្សត្រ ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ជំនាន់ ព្រមទាំងដួង ព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុក នូវសម្បត្តិវប្បធម៌ ដ៏ល្អឯក និងជាអត្តសញ្ញាណរបស់ជនជាតិខ្មែរជូនដល់កូនចៅជំនាន់ ក្រោយតរៀងទៅ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner