មេដឹកនាំកូរ៉េខាងជើងទស្សនាការតាំងពិព័រណ៍យោធា នៅសាកលវិទ្យាល័យសហព័ន្ធរុស្ស៊ី

មូស្គូ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទស្សនាការតាំងពិព័រណ៍យោធា នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ក្នុងពេលធ្វើទស្សនកិច្ចផ្លូវការ។

រូបភាពដែលបានចេញផ្សាយនៅលើបណ្តាញ Telegram ផ្លូវការ របស់អភិបាលរដ្ឋ Primorsky Krai របស់រុស្ស៊ី បានបង្ហាញពីសកម្មភាពមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ទស្សនាការតាំងបង្ហាញសម្ភារៈយោធា នៅសាកលវិទ្យាល័យសហព័ន្ធរុស្ស៊ី Far Eastern Federal ក្នុងទីក្រុង Vladivostok ។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយជាមួយនឹងវីដេអូនោះ លោក Kim បានទទួលអំណោយ “គំរូជាច្រើន” នៃយន្តហោះគ្មានមនុស្សបើកយោធា និងអាវកាក់ការពារគ្រាប់កាំភ្លើងដែលផលិតនៅក្នុងតំបន់ ហើយត្រូវបានដាក់តាំងពិពណ៌ នៅទីនោះ។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន។ លោក Kim ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី កាលពីខែមេសា ឆ្នាំ ២០១៩៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner