ឃុំខ្លួនបុរសចិនដែលសម្លាប់សង្សាររួចដុតកម្ទេចសពមានផ្ទៃពោះ ដាក់ ពន្ធនាគារបណ្ដោះអាសន្ន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលា ដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩ ម្សិលមិញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិចិន ដែលសម្លាប់សង្សារមានផ្ទៃពោះ រួចដុតកម្ទេចសាកសពចោលបំបាត់ភស្តុតាង ដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្នរង់ចាំថ្ងៃជម្រះ  ។

តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនជាប់ចោទឈ្មោះ Yang Yang ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក ក្រុមហ៊ុនដឹផាកវេ ស្ថិតនៅ ផ្លូវ លេខ ២៧៣ សង្កាត់ ទួល សង្កែ ទី ១ ខណ្ឌ ឫស្សីកែវ ពីបទ« ឃាត កម្ម» និងបទ «ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោសដោយ មរណភាព នៃ ជនរងគ្រោះ» ។

សូមជម្រាបថា  កម្លាំងសមត្ថកិច្ច នៃ នាយកដ្ឋានគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបុរសជាជនជាតិចិនម្នាក់ ពាក់ព័ន្ធ  ករណី សម្លាប់សង្សាខ្លួនឯងដែលជនជាតិចិនដូចគ្នា និង មានកូនក្នុងពោះមួយខែ ហើយយកដុតសាកសពចោលនៅក្បែរស្ពានព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិម្នាក់ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានគេចខ្លួន ទៅប្រទេសចិនមួយរយះ ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ (ជនជាតិចិន)ឈ្មោះ Yang Yang (យ៉ាង យ៉ាង) អាយុ២៨ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចក្រុមហ៊ុន THE PARK WAY នៅផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យបានសារភាពថា ខ្លួនបាន ចូលមកប្រទេសកម្ពុជា កាលពីអំឡុងខែ១០ ឆ្នាំ២០១៦ តាមប្រលានយន្តហោះអន្តរជាតិភ្នំពេញ មកធ្វើការក្នុងក្រុមហ៊ុន THE PARK WAY លុះដល់ឆ្នាំ២០១៨ ក៏បានស្គាល់ជនរងគ្រោះហើយ ស្រលាញ់គ្នាជាសង្សារដោយជួលផ្ទះសំណាក់យីហោ ហ្វីបារីស បន្ទប់លេខ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លុះដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានប្រាប់ ឲ្យជនរងគ្រោះយកកូនចេញ ព្រោះខ្លួនមានប្រពន្ធរួចហើយ តែជនរងគ្រោះមិនព្រម ក៏មាន ការឈ្លោះប្រកែកគ្នាហើយខ្លួនក៏ច្រានជនរងគ្រោះឲ្យដួលទៅលើឥដ្ឋបណ្តាលឲ្យសន្លប់ ហើយបានយកកន្សែងពោះ គោរិតកសម្លាប់។

បន្ទាប់មកជនសង្ស័យបានទៅទិញវ៉ាលីមួយនៅផ្សារថ្មីតម្លៃ៨០ដុល្លារ យកសាកសពដាក់ក្នុងវ៉ាលី រហូតដល់ម៉ោងប្រហែល៨យប់ថ្ងៃកើតហេតុ ទើបខ្លួនយកវ៉ាលីដែលមានសាកសពដឹកតាម រថយន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-1334 និងទិញសាំងមួយដប រួចដឹកសាកសពយកទៅដុតចោលនៅចំណុចដីឡូតិ៍លីយ៉ុងផាត់ ហើយគេចខ្លួនទៅប្រទេសចិននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។

រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យក៏ត្រឡប់មកធ្វើការក្នុងក្រុមហ៊ុនវិញ ដោយបានគិតថាពុំមានអ្នកណា ដឹងរឿងនេះ តែពេលមកដល់ក្រុមហ៊ុនវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

គួរបញ្ជាក់ថា ហេតុការណ៍ប្រទះឃើញសាកសពត្រូវបានគេ ដុតបំផ្លាញនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា នា ពេលកន្លងទៅ។

បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការ សួរនាំកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធីតែម្ដង៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner