ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់បន្ថែមចំពោះ ការចំណាយលុយកាក់។ បើទោះបីជាការផ្ទេរផ្ទូរខ្ទង់លុយកាក់ណាមួយក៏ត្រូវមានការប្រយ័ត្ន ដោយសារអ្នកអាចនឹងបាត់បង់លុយកាក់ ឬមានការខាតបង់ខ្លាំង។ ក្នុងពេលនេះ គួរចំ ណាយពេលគិត ហើយចូលរួមអោយបានសកម្មក្នុងការរៀនសូត្រវគ្គបណ្តុះបណ្តាលទាំង ឡាយណាដែលត្រូវនឹងការងារ។ បើអាចសូមគិតគូរជាពិសេស នូវរបៀបទាំងឡាយណា ដែលអ្នកស្តារស្ថានភាព និងបង្កើនកំរិតហិរញ្ញវត្ថុ។ ក្រៅពីនេះ សូមប្រយ័ត្នក្រែងមានភាពរកាំ រកូសជាមួយនឹងមនុស្សឆ្នាំរកា។ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះមិនមែនជាពេលវេលាសម្រាប់ធ្វើការធំដុំនោះ ទេ។ ចូរបំពេញការងារដែលកំពុងអនុវត្ត ហើយរងចាំឳកាសល្អនៅថ្ងៃខាងមុខដើម្បីបំពេញ ការងារថ្មី ឬការងារដែលអ្នកប៉ងប្រាថ្នា។ ក្នុងនោះសូមចងចាំថា រាល់ពត៌មានពីខាងក្រៅជា ប្រភពនៃបញ្ហា ហើយអាចបង្អាក់ដល់លទ្ធផលសម្រេចចុងក្រោយ។ ហេតុដូចនេះសូមពិចា រណាអោយបានវែងឆ្ងាយ ហើយមានភាពសុទិដ្ឋិនិយមចំពោះបទពិសោធន៍ និងចំណេះ ជំនាញរបស់ខ្លួន។ ក្នុងស្ថានភាពនេះអ្នកអាចនឹងជួបនូវឧបសគ្គចំពោះមុខខ្លះ ប៉ុន្តែសូមកុំ ព្រួយបារម្ភពីព្រោះការព្យាយាមរបស់អ្នកនឹងត្រូវបានតបស្នង។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកនៅក្នុង ពេលនេះនឹងមិនប្រទះនូវការលំបាកណាមួយដែលបង្អាក់ដល់ភាពចម្រុងចម្រើនក្នុងអាជីព បាននោះទេ។ លោកអ្នកក៏មានការគាំទ្រយ៉ាងច្រើនពីមនុស្សនៅជុំវិញខ្លួន ហើយពួកគេ ក៏នឹងអាចជម្រុញបន្ថែមសម្រាប់ភាពងាយស្រួលក្នុងដំណើរការការងារអ្នកបានដែរ។ ក្នុង នោះសូមចងចាំថា រាល់កិច្ចការងារទាំងឡាយណាដែលបំពេញដោយប្រញាប់ប្រញាល នឹងមិនអាចអោយអ្នកទទួលបានផលតាមបំណងទេ។ ចំណែកការផ្លាស់ប្តូរពីស្ថានភាព ចាស់នៅពេលនេះនឹងទទួលបានផលល្អមិនមានអ្វីដែលគួរបារម្ភលើករណីនេះទេ។ ឆ្នាំថោះសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកស្រុតចុះ។ ការងាររបស់អ្នកនៅក្នុងថ្ងៃនេះហាក់មានភាព រឹងស្ទះបន្តិច។ ប្រហែលជាអ្នកត្រូវរក្សាលំនឹងការងារសិន ការផ្លាស់ប្តូរការងារគួរតែធ្វើនៅពេលក្រោយ ពីព្រោះអ្នកនៅមានពេលវេលាច្រើនសម្រាប់បំពេញការងារអោយបានល្អិតល្អន់ និងត្រឹម ត្រូវ។ ក្រៅពីនេះ សូមកុំធ្វើការដោយអត់គម្រោង ពីព្រោះស្ថានភាពប្រថុយប្រថាននឹងធ្វើ អោយអ្នកបាត់បង់ឳកាសច្រើន។ ក្នុងនោះសូមប្រើប្រាស់ ជំនួយពីមនុស្សដែលអ្នកជឿទុក ចិត្ត ពីព្រោះអ្នកអាចមានទំនុចចិត្តចំពោះពួកគេបាន។ ការចែងចែកការងារអោយបានត្រឹម នឹងជួយស្ថានភាពអាជីពនៅថ្ងៃនេះបានល្អ។ ឆ្នាំរោងសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកនៅក្នុងពេលនេះមិន មានស្ថានភាពហ្នឹងហ្ន៎ ប៉ុន្តែអ្នក៏គួរចំណាយពេលវេលា និងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធ ភាពផងដែរ។ ទន្ទឹមនឹងនេះ ទឹកចិត្តរបស់អ្នកក៏អាចបង្ករភាព អវិជ្ជមានចំពោះអាជីពរបស់ ខ្លួនបានដែរ ដូច្នេះសូមគ្រប់គ្រងការគិត និងការទទួលយកពត៌មាន។ ផ្ទុយពីចំនុចទាំងនេះ លោក អ្នកអាចនឹងមានលទ្ធភាពដើម្បីស្វែងរកមូលហេតុនៃភាពបរាជ័យ និងរកវិធីកែតម្រូវ បានល្អ។ សម្រាប់ឧបសគ្គធំនៅក្នុងពេលនេះគឺការធ្វេសប្រហែស ឬការវាយតម្លៃដែលគ្មាន មូលដ្ឋានពត៌មានត្រឹមត្រូវ ហេតុនេះសូមយកចិត្តទុកដាក់អោយបានច្រើនបំផុត។ ឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងារទាំងឡាយរបស់លោកអ្នកជួបភាពរឹង ស្ទះដែលមិនអាចធ្វើអោយអ្នកឺឈានទៅដល់គោលដៅដែលរំពឹងបានទេនៅពេលនេះ។ ហេតុនេះសូមកុំធ្វើការសម្រេចដោយប្រញាប់ប្រញាល ហើយក៏មិនគួរកែប្រែគម្រោងផែន ការព្រោះការផ្តល់ជូនដែលមិនសមហេតុផលនោះដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការគិតរបស់ខ្លួន ប្រសិនបើអ្នកជ្រើសរើស ការអនុវត្តការងារជាមួយនឹងពត៌មាន។ ដោយឡែក សូមគ្រប់គ្រងការធ្វើទំនាក់ទំនងចាស់ថ្មី ហើយបើកាន់តែល្អ មិនគួរធ្វើទំនាក់ទំនងគង់នឹងប្រសើរជាង។ ឆ្នាំមមីសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងដំណើរការទៅដោយល្អប្រសើរ។ ប៉ុន្តែក៏មានចំណុចមួយចំនួនតម្រូវអោយអ្នកអនុវត្តអោយបានខ្ជាប់ខ្ជួនដើម្បីបញ្ចៀសផល លំបាក។ ក្នុងនោះ សូមកុំចូលរួមក្នុងការប្រជុំពិភាក្សា ឬការចរចាណាមួយឡើយ។ កុំ ចំណាយពេលវេលាជជែកវែកញែកលើប្រធានបទដែលមិនទាក់ទងការងារ ឬគម្រោងផែន ការសម្រាប់ថ្ងៃអនាគត។ ទន្ទឹមនឹងនេះ សូមចំណាយពេលវេលាទាំងអស់ដើម្បីបំពេញ ការងារក្នុងបន្ទុកអោយបានល្អបំផុត។ ក្នុងនោះ សូមលោកអ្នកបើកចិត្តរៀនសូត្រ និងទទួល យកការចែករំលែកពីមនុស្សនៅក្បែរខ្លួនដោយភាពសុទិដ្ឋិនិយម នោះអ្នកនឹងអាចជួបស្ថាន ភាពកាន់តែប្រសើរ។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពប្រមើលឃើញពីអនាគត ការងារដែលមានភាពរីកចម្រើនបំផុត។ លោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែលត្រឹមត្រូវ បំផុតចំពោះអាជីពរបស់ខ្លួន ដូច្នេះសូមកុំមានការភ័យខ្លាច ឬសង្ស័យចំពោះការងារដែល ខ្លួនកំពុងអនុវត្ត។ លើសពីនេះ អ្នកប្រាកដជាអាចទទួលបានភាពចម្រើនរុងរឿង ប្រាក់កាស តួនាទី និងឳកាសច្រើននៅពេលនេះ ប៉ុន្តែភាពប្រឹងប្រែងជាអ្វីដែលអ្នកត្រូវតែធ្វើអោយបាន សកម្ម។ ក្រៅពីនេះ អ្វីដែលគួរអោយព្រួយបារម្ភគឺទឹកចិត្តរបស់អ្នក ធ្វើយ៉ាងណាសូមកុំក្រោធ ខឹងដោយងាយ។ ផ្ទុយទៅវិញ ប្រហែលជាអ្នកអាចប្រទះជំងឺដង្កាត់ខ្លះ ហេតុនេះចូររក្សាសុខ ភាព។ ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកគួរតែបំពេញការងារដោយមានការប្រុង ប្រយ័ត្នអោយបានខ្ពស់។ លទ្ធភាពដែលអ្នកអាចជួបការលំបាកក្នុងដំណើរប្រព្រឹត្តិទៅនៃចរន្ត ការងារ និងការបាត់បង់ពត៌មានសំខាន់នៃការងារគឺអាចនឹងកើតឡើង។ ក្នុងនោះ ចំពោះ លោកអ្នកដែលបំពេញការងារលើផ្អែកហិរញ្ញវត្ថុ និងគណនេយ្យសូមកុំទាន់ធ្វើការងារទាំង នេះនាពេលឥឡូវ។ យកល្អសូមជ្រើសរើសពេលក្រោយ ទើបបញ្ចៀសបានកំហុស និងធ្វើ អោយស្ថានភាពកាន់តែប្រសើរ។ ផ្ទុយទៅវិញ បើទោះបីជាថ្ងៃនេះគោលគំនិតទាំងឡាយ របស់អ្នកហាក់ត្រូវបានបង្អាក់ក្តី សូមកុំបាក់ទឹកចិត្ត ប៉ុន្តែព្យាយាមយល់ដឹង និងបន្តការងារជា និច្ច។ ឆ្នាំរកាសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលវេលានៅក្នុងថ្ងៃនេះមានសារសំខាន់ បំផុតចំពោះលទ្ធផលការងារ និងភាពជោគជ័យដែលអ្នកប៉ងប្រាថ្នា។ អ្នកអាចនឹងមិនមាន ពេល វេលាគ្រប់គ្រាន់ដើម្បីបំពេញការងារនោះទេ ដូច្នេះសូមប្រើប្រាស់ពេលដោយការប្រុង ប្រយ័ត្ន កុំសម្រាកយូរពេក ហើយក៏កុំចំណាយពេលលើរឿងរ៉ាងក្នុងក្រៅរបស់អ្នកដទៃដែរ។ ក្នុងនោះដែរ សូមរក្សាស្ថានភាពទាំងឡាយនៅក្នុងទម្រង់ដែលអ្នកអាចគ្រប់គ្រងបាន។ សូម បោះបង់ចោលគំនិតដែលចង់សម្រាកកំសាន្តរហូតដល់ពេលល្ងាចតែម្តង។ ក្រៅពីនេះ លោកអ្នកនឹងអាចការពារទស្សនៈគំនិតរបស់អ្នកបានល្អក្នុងសកម្មភាពក្រុម។ ឆ្នាំចសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនៅក្នុងពេលនេះមានភាពរីកចម្រើន លូតលាស់ និងហ្នឹងហ្ន៎ណាស់។ ប៉ុន្តែទាំងនេះមិនមានន័យថាគ្មានបញ្ហានឹងកើតឡើងនោះ ទេ បញ្ហាខ្លះនៅពេលនេះអាចរំខានទៅដល់កំរិតហិរញ្ញវត្ថុរបស់អ្នក ហេតុនេះសូមយកចិត្ត ទុកដាក់ទៅលើភាពច្បាស់លាស់ និងគម្រោងផែនការ។ ក្នុងនោះសូមចងចាំថា អ្នកគួរ បំពេញការងារទាំងឡាយណាដែលមានភាពប្រាកដប្រជា ហើយចំពោះការសំឡឹងលទ្ធភាព លឿនពេកគឺមិនមែនជាជម្រើសល្អប្រសើរសម្រាប់អនុវត្តនាពេលនេះនោះទេ។ ផ្ទុយទៅវិញ លោកអ្នកក៏អាចធ្វើអោយខ្លួនបាត់បង់ឳកាសច្រើននៅក្នុងអាជីពទៅវិញ។ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់អាជីវកម្ម លោកអ្នកនឹងទទួលបាន ចំណេញច្រើន ក្នុងនោះដៃគូអាជីវកម្ម ក៏មានភាពស្មោះត្រង់ និងគាំទ្រការសម្រេចចិត្តរបស់ អ្នកផងដែរ។ ក្នុងនោះ ប្រសិនបើអ្នកនឹងសម្រេចចិត្តចាកចេញ ឬផ្លាស់ប្តូរស្ថានភាពការងារគឺ អាចធ្វើបានទៅបានដោយគ្មានអ្វីជំទាស់នោះទេ។ ប៉ុន្តែសូមលោកអ្នកសន្សំពេលវេលា ចំណាយពេលវេលាអោយបានត្រឹមត្រូវ ពីព្រោះអ្នកប្រហែលជាបាត់បង់ពេលវេលានា ពេលបន្ទាប់នេះ។ ក្រៅពីនេះ លោកអ្នកគួរគិតគូរបន្ថែមពីគម្រោងផែនការជាមុន ដោយសារ នៅក្នុងអនាគតខាងមុខនេះអ្នកនឹងត្រូវ ប្រឈមនឹងស្ថានភាពប្រែប្រូលច្រើន។ ចំណាំៈឆ្នាំទាំង៤ ខាល មមី ច កុរ រាសីឡើងខ្ពស់ត្រដែត។