ក្រសួងធម្មការណែនាំគ្រប់វត្តអារាម និងវិហារសាសនា វាយគងឃ្មោះ អបអរការដាក់បញ្ចូលប្រាសាទកោះកេរ ជាបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

ក្រសួងធម្មការបានចេញសេចក្ដីណែនាំគ្រប់វត្តអារាម, វិហារសាសនា, មណ្ឌលវិបស្សនា អាស្រម, សាលាបុណ្យ, សាលារៀនដែលមានចរឹតសាសនា ត្រូវវាយគង, ទូងស្គរ ដើម្បីអបអរសារប្រាសាទកោះកេរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ការវាយគង, វាយឃ្មោះ, រគាំង និងទូងស្គរបន្លឺនៅទូទាំងព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងធ្វើនាថ្ងៃពុធ ទី២០ ខែកញ្ញាវេលាម៉ោង៧ព្រឹក។

គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី១៧ កញ្ញា បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ការចុះបញ្ជីប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ត្រូវគេចាត់ទុកថា គឺជាមោទនភាពជាតិខ្មែរយ៉ាងធំធេងមួយទៀត បន្ទាប់ពីប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ បានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយនិងប្រាសាទសំបូរព្រៃគុហ៍ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕

ads banner