សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នេះបើយោងតាមរបាយការណ៍ដែលភ្ញាក់ងារសារព័ត៌មានទូរទស្សន៍អប្សរា ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ។
ជនសង្ស័យចំនួន ០២នាក់រួមមាន ៖
១-ឈ្មោះ ញឹក រ៉ូហ្សេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
២-ឈ្មោះ វ៉ា សាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈដកហូត ៖គ្មាន។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការចុះធ្វើការត្រួតពិនិត្យរដ្ឋបាល នៅ ចំណុចកើតហេតុខាងលើ រកឃើញជនសង្ស័យ០២នាក់ ដោយមានការសង្ស័យសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមក ធ្វើការត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕