ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានបន្តផ្ញើសារបញ្ជាក់ការត្រៀមធ្វើដំណើរ ទៅកាន់ក្រុងញូយ៉ក ដើម្បីជួបស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមក្នុងមហាសន្និបាត ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។

សម្តេចធិបតីគ្រោងនឹងឡើងថ្លែងសុន្ទរកថា នារសៀលថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ ដែលត្រូវនឹងវេលាទាបភ្លឺថ្ងៃទី២៣កញ្ញា ម៉ោងក្នុងប្រទេសកម្ពុជា។

សារជាសម្លេងរបស់ពលរដ្ឋខ្មែរ បានធ្វើតាមបណ្តាញសង្គម និងត្រូវបានគេបង្ហោះជាច្រើន រៀងរាល់ថ្ងៃតាមបណ្តាញសង្គម។ នេះជាការដកស្រង់ខ្លះ នៃសម្លេងស្វាគមន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៨កញ្ញា។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល គ្រោងនឹងចាកចេញពីកម្ពុជា នៅថ្ងៃទី២១កញ្ញា សប្តាហ៍នេះហើយ។

ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទី៣ ខាងមុខនេះ, សម្តេចធិបតីនឹងមានកម្មវិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងជួបជាមួយបណ្តាឥស្សរជននយោបាយបរទេស និងមានកម្មវិធីផ្សេងៗដទៃទៀត។ នេះគឺជាសារដកស្រង់ខ្លះពីការស្វាគមន៍របស់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកាណាដា។

ads banner