ពលរដ្ឋក្រីក្រ ៥០គ្រួសារ ក្នុងតំបន់ភ្នំដាច់ស្រយាលខេត្តពោធិ៍សាត់ទទួលបានអំណោយ (Video Inside)
អត្ថបទដោយ៖
Apsara Net
ពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ បានទទួលអំណោយពីក្រុមសប្បុរសជន ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ អ្នកភូមិដាច់ស្រយាល នាចំណុចភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឃុំអន្លង់រាប ស្រុកវាលវែង គឺជាតំបន់ដែលមានភូមិសាស្ត្រ សិ្ថតនៅភាគបស្ចឹមប្រទេស ក្នុងតំបន់ភ្នំឆ្ងាយដាច់ស្រយាលមួយ នៃខេត្តពោធិ៍សាត់ និងក៏ជាតំបន់ដែលស្ថិតជាប់នឹងតំបន់ព្រំដែនដែលមានប្រជាពលរដ្ឋភាគច្រើន គឺជាកសិករធ្វើស្រែចំការ។ សូមទស្សនាសេចក្តីរាយការណ៍