៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៧៧ករណី (Video Inside)
មានប្រទេសតែ ៤ ប៉ុណ្ណោះនៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួនតែ ១៧៧ករណី ដែលកើនឡើងចំនួន ២៤ករណី បើប្រៀបធៀបការឆ្លង ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ក្នុងចំណោមប្រទេសទាំង៤ នៅអាស៊ាន ដែលរកឃើញមានឆ្លងរួមមាន ប្រទេសវៀតណាម, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសឥណ្ឌូនេស៊ី មានការឆ្លងចំនួន ៩១ករណី ច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ៥ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦ លាន ៣៦ម៉ឺន ១ពាន់ ៧៦០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០៧នាក់ ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួន ជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺន នាក់៕