ខេត្តក្រចេះ និងកំពង់ចាម ដាស់តឿនអ្នករស់តាមដងទន្លេប្រុងប្រយ័ត្នកម្ពស់ទឹកហក់ឡើង (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានកើនដល់ជាង ២០ម៉ែត្រហើយ ខណៈកម្ពស់ទឹកប្រកាសអាសន្នគឺ ២២ម៉ែត្រ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ពលរដ្ឋនៅជាប់ដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។
ការជូនដំណឹងប្រុងប្រយ័ត្ននេះ បានធ្វើការដាស់តឿនដល់ពលរដ្ឋនៅក្នុងខេត្តកំពង់ចាមផងដែរ។ សេចក្តីរាយការណ៍បានបង្ហាញថាតំបន់ទំនាបមួយចំនួន ជាប់នឹងទន្លេខេត្តកំពង់ចាម បានរងការជន់លិចផ្លូវជាបណ្តើរហើយ។
សេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា កម្ពស់ទឹកថ្ងៃនេះមាន ១២ម៉ែត្រ ៨៤សង្ទីម៉ែត្រ បើប្រៀបធៀបថ្ងៃម្សិលមិញ កម្ពស់បានកើនឡើង ១៨សង្ទីម៉ែត្រ។ កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម ដែលត្រូវប្រកាសអាសន្ន គឺមាន១ ម៉ែត្រ២០ សង្ទីម៉ែត្រ។