គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៩នាក់
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥និង របួសធ្ងន់ស្រាល៩នាក់។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៩លើក មាន កត្តាល្បឿន ៤លើក (ស្លាប់ ២នាក់) មិនគោរពសិទ្ធ ២លើក (ស្លាប់ ២នាក់) មិនប្រកាន់ស្តាំ ១លើក កត្តាយាន ១លើក (ស្លាប់ ១នាក់) និងងងុយ ១លើក ៕
ដោយ៖ ប៊ុនធី និង ភារ៉ា
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។