កូរ៉េខាងត្បូង ត្រៀមវ៉ាក់សាំងកូវីដ១៩ ចំនួន ១៥លានដូស សម្រាប់រដូវរងា

សេអ៊ូល៖បើយោងតាមអាជ្ញាធរកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទកន្លងទៅថ្មីៗនេះបានឱ្យដឹងថា វ៉ាក់សាំង​ដំបូង​របស់ Pfizer សម្រាប់វីរ៉ុសកូវីដ១៩ XBB.1.5 ដែលជាប្រភេទមួយនៃវីរុសអូមីក្រុង​ ទើបបានមកដល់អាកាស​យាន​ដ្ឋាន​ Incheon។​

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា វ៉ាក់សាំង Pfizer ចុងក្រោយបង្អស់ចំនួន ៤.០៤ លានដូសបានមកដល់នៅពេលរសៀល ដោយនេះគឺជាវ៉ាក់សំាងបង្រ្គប់ចំនួនសរុប ១៥ លានដូស ដែលបានកំណត់​ទុកសម្រាប់​កម្មវិធីចាក់វ៉ាក់សាំងរដូវរងាក្នុងឆ្នាំនេះ។  

បើ​តាម​មន្ត្រីម្នាក់​មក​ពី KDCA បាននិយាយថា ៖ «ការស្រាវជ្រាវជាច្រើនបានបង្ហាញ​ថាអ្នក​ដែលបាន​ទទួ លយកវ៉ាក់សាំងកូវីដ១៩​ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនេះ នឹងមានប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ​និងប្រឆាំ​ង​​នឹងវ៉ារ្យ៉ង់បំប្លែងថ្មីភាគច្រើន ដោយហេតុថាវ៉ាក់សាំងថ្មីនេះបានរួម​បញ្ចូលធាតុផ្សំដែល​មានលក្ខណៈ​ស្រដៀ​ងទៅនឹងវីរ៉ុសត្រកូល XBB»។​

លោកបន្តថា បន្ទាប់ពីការទទួលវ៉ាក់សាំងថ្មីនេះអង់ទីកររបស់ពួកគេនឹងកើនឡើងខ្ពស់ជាងមុន ១០ដង បើប្រៀបធៀបទៅនឹងមុនពេលចាក់វ៉ាក់សាំង និងវីរ៉ុស​ XBB 1.5។​​

KDCA និងក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ បានផ្តល់ការអនុញ្ញាតពិសេសសម្រាប់ការផលិត និងល​ក់វ៉ាក់សាំង ដើម្បីណែនាំ និងចែកចាយឱ្យបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ KDCA បាននិយាយទៀតថា វ៉ាក់សាំងចំនួនប្រាំមួយលានដូសទៀត គ្រោងនឹងមកដល់ផងដែរប៉ុន្តែ ទីភ្នាក់ងារ​ដដែល​​មិ​នបានផ្តល់​កាលបរិច្ឆេទ​ជាក់លាក់នោះទេ។​

KDCA បាននិយាយទៀតថា ខ្លួនគ្រោងនឹងចាប់ផ្តើមគ្រប់គ្រងវ៉ាក់សាំងនៅខែក្រោយ ហើយកាលបរិច្ឆេទ​ជា​ក់លាក់សម្រាប់កម្មវិធីចាក់វ៉ាក់សាំងមុនរដូវរងានៅឆ្នាំនេះនឹងត្រូវបានប្រកាសនៅពេលណាមួយនៅស ប្តា​ហ៍ក្រោយ។​

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ដដែលនេះបានបញ្ជាក់បន្ថែម ដោយផ្តល់អនុសាសន៍ដល់ក្រុម​មនុស្សដែល​មានហានិភ័យខ្ពស់​ ដូចជាមនុស្សចាស់ជាដើម ឱ្យទៅទទួលវ៉ាក់សាំងឱ្យបានឆាប់រហ័ស៕

ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ads banner