គ.ជ.ប ជូនដំណឹង ពីការតម្កល់សេចក្តីចម្លងប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទ
ភ្នំពេញ៖ យោងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ – លិខិតលេខ ០៤៥/០៩២៣/សជ.ខគក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សូមជូនដំណឹងដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ( លធ.ខប ) ទាំងអស់ជ្រាបថា គណបក្សប្រជាជនកម្ពុជា បានផ្ញើជូន គ.ជ.ប នូវសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែល មានបញ្ជាក់នីត្យានុកូលកម្មដើម្បីតម្កល់ទុក សម្រាប់បម្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ដូចនេះ ការដាក់ពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) សាមីគណបក្សនយោបាយ អាចថតចម្លងសេចក្តីចម្លងប្រកាសមានបញ្ជាក់នីត្យានុកូលកម្មនេះ ភ្ជាប់ទៅជាមួយពាក្យសុំ (ទ.១០០៧) និងត្រូវបំពេញលក្ខខណ្ឌផ្សេងទៀត កំណត់ដោយបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
ទទួលបានសេចក្តីជូនដំណឹងនេះ លធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ-រ៉ាវុធ