កម្ពុជាបញ្ជូនអត្តពលិកកីឡាវាយកូនគោល ៦រូបចូលរួមការប្រកួតកីឡាវាយកូនគោលមិត្តភាព នៅសាធារណៈរដ្ឋប្រជាមានិតចិន

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានដឹកនាំកីឡាកកីឡាការិនីវាយកូនគោលកម្ពុជា ចំនួន៦រូបបានចេញដំណើរកាន់សាធារណៈប្រជាមានិតចិន ដើម្បីចូលរួមការប្រកួតកីឡាវាយកូនគោលមិត្តភាព(2023 THE FIRST CAFTA&SCO INTERNATIONAL GOLF ELITES INVITATIONAL T0URNAMEN)។

ឯកឧត្តម ឆោម សំបូរ បានបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១ខែដល់ថ្ងៃទី២២ ខែ កញ្ញា នៅទីក្រុងណានីង ខេត្តគ័រស៊ី សាធារណៈរដ្ឋប្រជាមានិតចិន ។ លោកថា ការប្រកួតនេះ រៀបចំដោយសមាគមន៍កីឡាវាយកូនគោលអន្តរជាតិអាស៊ានខេត្តគ័រស៊ី ដើម្បីផ្សារភ្ជាប់មិត្តភាពសាមគ្គីភាពជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ។ព្រឹត្តិការណ៍ប្រកួតនេះ គឺជាការរៀបចំលើកដំបូងរបស់ភាគីចិនអាចមានប្រទេសចូលរួមជាង១០រួមមានប្រទេសតំបន់អាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួន។

សម្រាប់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជូនអត្តពលិកដែលជាកីឡាករកីឡាការិនីសរុបចំនួន៦រូប ក្នុងនោះ ឯកឧត្តម ឆោម សំបូរ ថ្នាក់ដឹកនាំសហព័ន្ធសហព័ន្ធ និង៥រូបទៀត ជាកីឡាករកីឡាការិនីរួមមាន លោក ប៉ៃ សម លោក គិន ស័ក លោក ហៃ ងួន កញ្ញា មួង សីលា និង លោកស្រី អ៊ួង អូន។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលមិត្តភាព (2023 THE FIRST CAFTA&SCO INTERNATIONAL GOLF ELITES INVITATIONAL T0URNAMEN)ដែលភាគីចិនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំលើកដំបូងនេះប្រកួតពីថ្ងៃទី២១ និងបញ្ចប់ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើតភាពស្និតស្នាលជាមួយប្រទេសក្នុងតំបន់អាស៊ានទាំងលើចំណងការទូតនិងទំនាក់ទំនងការធ្វើជំនួញផងដែរ។ ការប្រកួតបានបែងចែកជាពីរ គឺការប្រកួតសម្រាប់ថ្នាក់ដឹកនាំ និងប្រកួតមួយទៀត ប្រមូលផ្តុំដោយអ្នកវិនិយោគគិន ដើម្បីផ្សារភ្ជាប់ទំនាក់សម្រាប់ការវិនិយោគនាពេលអនាគត៕

រូបភាព និងអត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner