គណៈរដ្ឋមន្ត្រីធ្វើកិច្ចប្រជុំប្រចាំសប្តាហ៍ (Video Inside)
កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្ត្រី បានបើកធ្វើនៅថ្ងៃពុធ ទី២០កញ្ញានេះ នាវិមានសន្តិភាព នៅមុនពេលដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ត្រៀមនឹងចាកចេញបំពេញបេសកកម្ម នៅក្រៅប្រទេសជាលើកទី៣។
សម្តេចធិបតីបានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានផ្តោតលើបញ្ហាច្រើនចំណុចរួមមាន៖
១-របាយការណ៍វឌ្ឍនភាព នៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនដំណាច់ឆ្នាំ២០២៣។
២-សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
៣-របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ។
៤-សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
៥-សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
៦-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។
និង៧-បញ្ហាផ្សេងៗ។