រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឆ្លើយតបចំពោះសំណើបញ្ចុះតម្លៃអគ្គិសនី (Video Inside)
អត្ថបទដោយ៖
Apsara Net
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានធ្វើការឆ្លើយតបយ៉ាងលឿន ពាក់ព័ន្ធនឹងប្រសាសន៍ស្នើរកការបញ្ចុះតម្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩កញ្ញា បានស្នើឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើការបញ្ចុះតម្លៃអគ្គសនីនេះ ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ការបង្កើនការផលិត និងការបង្កើនការងារកាន់តែច្រើនដល់កម្មករ។
នៅថ្ងៃទី២០កញ្ញា, រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានធ្វើការឆ្លើយតបយ៉ាងលឿន តាមសំណើរបស់សម្តេចធិបតី។