ជនសង្ស័យ ១១០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន៤៤ករណី ថ្ងៃទី២០ ខែកញ្ញា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១១០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៤៤ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ១១០នាក់ រួមមាន ៖ ដឹកជញ្ជូន រក្សាទុក ៣២ករណី ឃាត់ ៦១នាក់ (ស្រី ៤នាក់)។ ប្រើប្រាស់ ១២ករណី ឃាត់ ៤៩នាក់ (ស្រី ១នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១៣៤,០៨ក្រាម និង៤៧កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើ ៣,៨៦ក្រាម។ កេតាមីន (Ke) ស្មើ ៣,៨៩ក្រាម។ លទ្ធផលខាងលើ ១៩អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១៥អង្គភាព  ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner