លោក ពូទីន ទទួលយកការអញ្ជើញរបស់លោក ស៊ី ទៅទស្សនកិច្ចប្រទេសចិន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២០ ខែកញ្ញា បានថ្លែងថា គាត់បានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលាខាងមុខនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្នុងអំឡុងកិច្ចប្រជុំមួយយ៉ាងដូច្នេះថា ខ្ញុំរីករាយក្នុងការទទួលយកការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលាខាងមុខនេះ។

លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា លោករីករាយក្នុងការទទួលយកការអញ្ជើញពីលោក ស៊ី ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលាខាងមុខ ដែលនេះជាផ្នែកមួយនៃការជំរុញរបស់មេដឹកនាំចិន ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់គាត់ ដែលលោកបាននិយាយថា ទទួលបានការសាទរជាអន្តរជាតិរួចហើយ។យោងតាមលោក ពូទីន ចក្ខុវិស័យរបស់លោក ស៊ី គឺស្របតាមផលប្រយោជន៍របស់ប្រទេសទាំងពីរ ដោយវារួមបញ្ចូលគំនិតរបស់ពួកយើងអំពីការបង្កើតលំហអឺរ៉ាស៊ីកាន់តែធំ។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានបង្កើតឡើងដំបូងដោយលោក ស៊ី ជីនពីង ក្នុងឆ្នាំ ២០១៣ ជាមួយនឹងគោលដៅរបស់វា គឺដើម្បីជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅអាស៊ីកណ្តាល មជ្ឈិមបូព៌ា អាហ្វ្រិក អឺរ៉ុប និងកន្លែងផ្សេងទៀត។ ប្រទេស និងអង្គការជាង ១៥០ បានចូលរួមក្នុងគម្រោងដ៏ធំមួយនេះ៕ ប្រភព៖ AFP និង RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner