មេបញ្ជាការសឹករងកំពង់ធំ ពិនិត្យកងកម្លាំងត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍នៃ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានភារកិច្ច ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ក្នុងពេលដែល ទឹក ស្ទឹងសែនឈានដល់លើសកម្រិតប្រកាស អាសន្ន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា កម្រិតកម្ពស់ទឹកនៅតាមដងស្ទឹងសែន មានកម្ពស់រហូត ដល់ទៅ ១៣.៦០ម៉ែត្រដែលលើសពីកម្រិតនៃការប្រកាស អាសន្ន ១០សង់ទីម៉ែត្រ ។កម្រិតទឹកដែល ត្រូវប្រកាសអាសន្ន នៅតាមដងស្ទឹង សែន មាន កម្ពស់ ១៣.៥០ម៉ែត្រ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឱ្យកងកម្លាំង អន្តរាគមន៍ទាំងអស់ ត្រូវត្រៀមខ្លួននៅនឹងកន្លែង ព្រមទាំងមធ្យោបាយ ដឹក ជញ្ជូន និងសម្ភារៈផ្សេងៗ សម្រាប់ធានាអាយុជីវិតក្នុងការ ជួយ សង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ៕

ដោយ៖ ប៊ុន រដ្ឋា

ads banner