សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard ធ្វើបាឋកថាស្តីពី “អនាគតនៃរដ្ឋបាលសាធារណ: ៖ ភាពឆាប់រហ័ស ស្ថេរភាព និងឌីជីថល”

ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមស្តាប់ការធ្វើ បាឋកថាជា សាធារណៈ របស់ សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាកល វិទ្យាល័យ Harvard ស្តីពី “អនាគតនៃរដ្ឋបាលសាធារណ: ៖ ភាពឆាប់រហ័ស ស្ថេរភាព និងឌីជីថល (The Future of Public Administration: Agility, Stability, and Digitality)” ។ បាឋកថានេះធ្វើឡើងនៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ កាលពី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន និស្សិត និងសាធារណជនជាច្រើននាក់។

បាឋកថានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភា បច្ចេកវិទ្យា ឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្នុងគោលបំណងចែករំលែកបទពិសោធ និងចំណេះដឹងពីបច្ចេក វិទ្យា ឌីជីថល ការកំណត់គោលនយោបាយសំខាន់ៗដើម្បីជំរុញ ការធ្វើ បរិវត្តកម្ម ឌីជីថលនិងកត្តាគន្លឹះសម្រាប់អនុវត្តការងារ នៅក្នុងអង្គភាព ប្រកបដោយភាពច្នៃប្រឌិត៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner