ហេតុអ្វីរុស្ស៊ីប្រឆាំងការពង្រីកសមាជិកភាពអង្គការណាតូ?
អត្ថបទដោយ៖
AMS OneMinute
រុស្ស៊ីមិនទទួលយកយោធាអាមេរិកនៅលើព្រំដែនជាមួយអ៊ុយក្រែនក្នុងតំបន់សមុទ្រខ្មៅឡើយ ហើយក៏មិនពេញចិត្តចំពោះការដាក់ពង្រាយមីស៊ីល Aegis ក្នុងប្រទេសប៉ូឡូញ និងរូម៉ានី ក្រោយអាមេរិកបោះបង់ចោលនូវសន្ធិសញ្ញាប្រឆាំងមីស៊ីលបាលីស្ទិក (ABM Treaty)។
រុស្ស៊ីក៏ខកចិត្តចំពោះការណ៍ដែលអ្នកនយោបាយអាមេរិកជាច្រើនរូបតស៊ូមតិបំផ្លាញរុស្ស៊ីក្រោមបដា “បញ្ចប់អាណានិគមរុស្ស៊ី” និងប្រតិបត្តិការផ្លាស់ប្តូររបបដឹកនាំជាង ៧០ប្រទេស របស់អាមេរិកកំឡុងសង្គ្រាមត្រជាក់ (១៩៤៧-១៩៨៩) និងនៅប្រទេសស៊ែប៊ី អាហ្វហ្គានីស្ថាន ហ្សកហ្ស៊ី អ៉ីរ៉ាក់ ស៊ីរី លីប៊ី វ៉េណេស៊ុយអេឡា និងអ៊ុយក្រែន – us19
#ams1minute