មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនម្នាក់លាលែងចេញពីតំណែង (Video Inside)
អត្ថបទដោយ៖
Apsara Net
មន្ត្រីជាន់ខ្ពស់ម្នាក់ នៃគណបក្សភ្លើងទៀន បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួន តាមរយៈលិខិតប្រកាសមួយ ដែលបណ្តាញសារព័ត៌មានទទួលបាននៅថ្ងៃនេះ។
លោក សៅ រ៉ាស៊ី អាយុ៥៧ឆ្នាំ ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន ក្នុងលិខិតប្រកាសចុះថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៣ បានប្រាប់ប្រធានស្តីទីគណបក្សភ្លើងទៀនលោក សុក ហាច ថា «សូមប្រកាសលាឈប់ពីសមាជិក និងតួនាទីទាំងអស់នៅក្នុងគណបក្សភ្លើងទៀន»។
សារព័ត៌មានក្នុងស្រុក បានសរសេរពាក់ព័ន្ធនឹងការលាឈប់នេះថា លោក សៅ រ៉ាស៊ី មុននឹងមានការលាឈប់នោះ ធ្លាប់បានជួបជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក គឹម សន្តិភាព។ កាសែតក្នុងស្រុកបានសរសេរថា លោក សៅ រ៉ាស៊ី អាចនឹងទៅចូលរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។