ព្រះមហាក្សត្រខ្មែរយាងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនៅប្រទេសចិន (Video Inside)
ព្រះករុណាព្រះមហាក្សត្រខ្មែរ ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានយាងជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី Asian Games ឆ្នាំ២០២៣។
ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងក្រុងហាងហ្ស៊ូ Hangzhou សាធារណរដ្ឋប្រជាមានិតចិន រវាងពីថ្ងៃទី២៣កញ្ញា ដល់៨តុលា ឆ្នាំ២០២៣។ ប្រទេសដែលត្រូវចូលរួមក្នុងការប្រកួតកីឡាក្នុងតំបន់នេះ មានចំនួន៤៥ប្រទេស រួមជាមួយនឹងក្រុមកីឡាករកម្ពុជាផងដែរ ជាមួយនឹងប្រភេទកីឡា៤០ផ្សេងៗគ្នា។
ព្រឹត្តិការណ៍កីឡាអាស៊ីតែងធ្វើរៀងរាល់៤ឆ្នាំម្តង និងរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ពិធីបើកព្រឹត្តិការណ៍នេះ នឹងធ្វើនាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន បានចាត់ទុកការយាងអញ្ជើញព្រះមហាក្សត្រខ្មែរ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាតំបន់នេះ «គឺជាមហាកិត្តិយសមួយសម្រាប់កម្ពជា» និងក៏ជា «ការលើកទឹកចិត្តដល់វិសេសវិសាលបំផុត ដល់ប្រតិភូកីឡាកម្ពុជា ដែលត្រូវបំពេញបេសកកម្មក្នុងព្រឹត្តិការណ៍នេះ។
កីឡាករ និងកីឡាការីនី កម្ពុជា រួមទាំងគ្រូបង្វឹក ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ មានចំនួនសរុប ១៨៩នាក់ ដែលនឹងចូលរួមប្រកួតលើប្រភេទ ១៧កីឡាតែប៉ុណ្ណោះ រួមមាន កីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ។