២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
នៅអាស៊ានទាំងមូលក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលមានការឆ្លងជំងឺកូវីដ១៩។ តួលេខឆ្លងក្នុងប្រទេសវៀតណាមថ្ងៃនេះ មានចំនួន ២៨ករណី ដែលថយចុះច្រើនដល់ ១៣៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ាន។ ប្រទេសអាស៊ាននៅថ្ងៃនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ២ពាន់ ៨៨១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕