កម្ពុជា សង្ឃឹមថា នឹងទទួលបានការគាំទ្រដ៏មានតម្លៃសម្រាប់ការឈរឈ្មោះជាសមាជិក គណៈកម្មាធិការរៀបចំ នៃគណៈកម្មការកសាងសន្ដិភាព សម្រាប់អាណត្តិ ២០២៥-២០២៦
(ភ្នំពេញ)៖ កម្ពុជា សង្ឃឹមថា នឹងទទួលបានការគាំទ្រដ៏មានតម្លៃសម្រាប់ការឈរឈ្មោះជាសមាជិក នៃគណៈកម្មាធិការរៀបចំ នៃគណៈកម្មការកសាងសន្ដិភាព សម្រាប់អាណត្តិ ២០២៥-២០២៦ ដើម្បីរួមចំណែកដល់ សន្ដិភាព សន្ដិសុខ និ ងស្ថិរភាពអន្ដរជាតិ ។ នេះជាការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការ សហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហ ប្រជាជាតិ នាថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ ។
សម្តេចធិបតី បានថ្លែងថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រយ៉ាងពេ ញទំហឹងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព ។
សម្ដេចបញ្ជាក់ថា កម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្ដិភាព ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជាត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ដើម្បីរួមចំណែកបន្ថែមទៀត ដល់ដំណើរការនេះ កម្ពុជាបានស ម្រេចចិ ត្តឈ រឈ្មោះ ជាសមាជិក នៃគណៈកម្មាធិការរៀបចំ នៃគណៈកម្មការ កសាង សន្ដិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ ហើយយើងខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម លោកជំទាវ សម្រាប់បេក្ខភាពរបស់យើងខ្ញុំ នៅក្នុងស្ថាប័ននេះ ។
សម្តេចធិបតី បានថ្លែងបញ្ជាក់ថា«ជារួម ទោះបីជាយើងមានបញ្ហាប្រឈម និងអស្ថិរភាពច្រើនក៏ដោយ យើងក៏នៅតែអាចកសាងពិភពលោកឱ្យកាន់តែប្រសើរសម្រាប់ទាំងអស់គ្នាបាន តាមរយៈការធ្វើការរួមគ្នាឆ្ពោះទៅរក គោលដៅរួម របស់យើង ព្រមទាំងការពង្រឹងទំនុកចិត្ត ទៅ វិញទៅមក និងសាមគ្គីភាពជាសកល»។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាគាំទ្រយ៉ាង ពេញទំហឹង ចំពោះការអនុម័ត «សេចក្ដីថ្លែងការណ៍នយោបាយនៃកិច្ចប្រជុំកំពូល នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព» និង «សេចក្ដីព្រា ងសេចក្ដីសម្រេច នៃ កិច្ចប្រជុំកំពូល នៃអនាគត»។ ឯកសារទាំងនេះនឹងជួយឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាបាននូវគន្លងអភិវឌ្ឍន៍ របស់ខ្លួនតាមផែនការ និងសម្រេចគោលដៅត្រឹមឆ្នាំ២០៣០ ៕
ដោយ ៖ វណ្ណលុក