ក្រសួងការងារចុះផ្សព្វផ្សាយច្បាប់ការងារ និងលិខិតបទដ្ឋានស្តីពីពលកម្មកុមារនៅខេត្តកំពង់ចាម នៅខេត្តកំពង់ចាម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដើម្បីទប់ស្កាត់ពលកម្មកុមារទៅដល់ពលរដ្ឋក្នុងខេត្តកំពង់ចាមជាពិសេសម្ចាស់សិប្បកម្មឡឥដ្ឋ ម្ចាស់ចំការកៅស៊ូ អាណាព្យាបាល និងកុមារ រួមទាំងអាជ្ញាធរមូលដ្ឋាន។

កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ឡុងស្រេងបឹងកេត ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ១៦៩រូប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងពិធីផ្សព្វផ្សាយស្តីពីការទប់ស្កាត់នេះ ក្រសួងការងាបានពន្យល់ម្ចាស់សិប្បកម្ម និងអាណាព្យាបាល មិនអនុញ្ញាតឱ្យកុមារធ្វើការក្នុងខ្សែច្រវ៉ាក់ផលិតកម្មដែលច្បាប់បានហាមឃាត់ ខណៈដែលកុមារជាវ័យសិក្សារៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់អភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារតាមរយៈគោលនយោបាយ ២០១៦-២០២៥ និងគោលនយោបាយជាតិនានាដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ពលកម្មកុមារ និងការងារដោយបង្ខំ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner