ប្រធាន ស.ស.យ.ក. ៖ សុខសន្តិភាព យើងមានឱកាសច្រើន ក្នុងការរៀបចំពិធីជាកុសល ស្របតាមជំនឿ ប្រពៃណី សាសនា
(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ពិតណាស់ សុខសន្តិភាព យើងមានឱកាសច្រើនក្នុងការរៀបចំពិធីជាកុសល ស្របតាមជំនឿ ប្រពៃណី សាសនា ។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងដូច្នេះនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៤កញ្ញា ក្នុងឱកាសអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខួបទី៣០ ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះថា ព្រឹកថ្ងៃទី២៤កញ្ញា ឆ្នាំ២០២៣ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានចូលរួមជាមួយក្រុមការងារគណបក្សចុះជួយសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ក្នុងពិធីស្រោចស្រពសុគន្ធវារីជូនចាស់ព្រឹទ្ធាចារ្យដែលរស់នៅសង្កាត់វាលពង់ ចំនួន ១ ០០០ នាក់។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា ពិតណាស់ ក្នុងសុខសន្តិភាព យើងមានឱកាសច្រើនក្នុងការរៀបចំពិធីជាកុសល ស្របតាមជំនឿសាសនា និងប្រពៃណីដ៏ល្អផូរផង់ដែលដូនតាបានបន្សល់ទុក។
ជាថ្មីម្តងទៀត ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះជួយសង្កាត់វាលពង់ ដែលដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ដែលបានផ្តួចផ្តើមគំនិតរៀបចំ ក៏ដូចជាសប្បុរសជនជិតឆ្ងាយដែលចូលរួមចាប់មគ្គផលជាមួយកម្មវិធីនេះផងដែរ ៕
ដោយ វណ្ណលុក