ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ គ្រងជើងឯកបាល់បោះ ខណៈ ក្រុមបក្សីឆ្លងដែនឈ្នះជើងឯកបាល់ទះនៃព្រឹត្តិការណ៍កីឡាមហាជនក្របខណ្ឌរាជធានីភ្នំពេញឆ្នាំ២០២៣

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ ដណ្ដើមបានជើងឯកលើប្រភេទបាល់បោះ ខណៈក្រុមបក្សីឆ្លងដែនឈ្នះជើងឯកបាល់ទះនៃព្រឹត្តិការណ៍កីឡាមហាជនក្របខណ្ឌរាជធានីភ្នំពេញឆ្នាំ២០២៣ក្នុងព្រឹត្តិការណ៍កីឡាមហាជន ក្របខណ្ឌ រាជធានីភ្នំពេញ ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះ លើក្រុម អេស អូ អេស ដោយពិន្ទុ ៨៩ ទល់នឹង៥៦ ក្នុងការប្រកួត ផ្ដាច់ព្រ័ត្រ នាព្រឹក ថ្ងៃទី២៥ ខែកញ្ញានេះ នៅទីលានវិទ្យាល័យវត្តកោះ។

ក្នុងជំនួបនេះ នៅ២វគ្គដំបូង ក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិបានដាក់សម្ពាធលើគូប្រកួតយ៉ាងខ្លាំងដោយសមាជិកក្នុងក្រុមលេងស៊ីសង្វាក់គ្នា និងបោះបញ្ចូលកន្ដ្រកចំគោលដៅល្អ ដែលលទ្ធផលក្នុងវគ្គទី១ នាំមុខគូប្រកួតក្នុង ពិន្ទុ ២២ ទល់១៦ និងវគ្គទី២ ២៤ទល់និង៨ ។

ចំណែកនៅ២វគ្គចុងក្រោយ ក្រុមទាំង២ បានព្យាយាមវាយលុក ទៅលើគូប្រកួតរៀងៗខ្លួន ប៉ុន្ដែក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ធ្វើបានល្អជាង ដោយអាចរកបាន៤៣ពិន្ទុ បន្ថែខណៈគូប្រកួត បានត្រឹមតែ៣៥ពិន្ទុ
ទីបំផុត ក្រុម វិទ្យាល័យ ព្រះស៊ីសុវត្ថិ បានយកឈ្នះ លើក្រុម អេស អូ អេស ដោយពិន្ទុ ៨៩ ទល់នឹង៥៦ ហើយក្លាយជាជើងឯក បាល់បោះក្នុងព្រឹត្តិការណ៍កីឡាមហាជន រាជធានីភ្នំពេញ ឆ្នាំ២០២៣។ សម្រាប់ក្រុមអេស អូ អេស បានត្រឹមតែជើងឯករង ។រី ឯចំណាត់ថ្នាក់ លេខ៣បានទៅក្រុមវិទ្យាល័យព្រះយុគន្ធរ ។

ចំណែកឯប្រភេទ បាល់ទះវិញក៏បានបិទបញ្ចប់នៅព្រឹកម៉ិញនេះដែរ នៅវិទ្យាល័យវត្តកោះ ក្រោយពីក្រុមវិទ្យាល័យ ជាស៊ីម សាមគ្គី បានយកឈ្នះលើក្រុមវិទ្យាល័យជាស៊ីមជ្រោយចង្វារ នៅវគ្គវិលជុំចុងក្រោយ ហើយក្លាយជាក្រុមជើងឯករងក្នុងព្រឹត្តិការណ៍នេះ ។ សម្រាប់ក្រុមក្រុមវិទ្យាល័យជាស៊ីមជ្រោយចង្វារ ឈរនៅចំណាត់ថ្នាក់លេខ៣ ។ចំពោះក្រុមជើងឯកគឺបានទៅលើក្រុមបក្សីឆ្លងដែន ដោយ ក្នុង ៣ប្រកួតឈ្នះទាំង៣ប្រកួត ។

សូមជម្រាបជូនថា ការប្រកួតកីឡាមហាជនជើងឯករាជធានីភ្នំពេញឆ្នាំ២០២៣ ធ្វើឡើងលើ៤ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម នៅទីលាន វិទ្យាល័យបឹងត្របែក វិទ្យាល័យជាស៊ីមបឹងកេងកង វិទ្យាល័យវត្តកោះ និង វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣។មកទល់ពេលនេះ ការប្រកួតលើប្រភេទ បាល់ទះបាល់បោះនិងអត្តពលកម្មបានបញ្ចប់ហើយ ។ សម្រាប់ពិធីបិទ បើពុំមានអ្វីប្រែប្រួល គណៈកម្មការរៀបចំ គ្រោងធ្វើឡើង នៅព្រឹក ថ្ងៃទី២៦ ស្អែកនេះនៅ វិទ្យា ល័យជាស៊ីមជ្រោយចង្វារ៕

រូបភាព ងីម ឆៃហួត អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner