ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋប្រយ័ត្នឆ្លងជម្ងឺហ្សីកា (Video Inside)

ក្រសួងសុខាភិបាលបានដាស់តឿនការប្រុងប្រយ័ត្នចំពោះករណីជម្ងឺហ្ស៊ីកា ដែលឆ្លងមកពីមូសខ្លាខាំ នាពេលថ្ងៃ ខណៈដែលក្មេងអាយុ ៧ឆ្នាំម្នាក់ ត្រូវបានរកឃើញកើតជាលើកដំបូងក្នុងឆ្នាំ២០២៣។

ជម្ងឺហ្ស៊ីកា គឺជាជម្ងឺដែលមានគ្រោះថ្នាក់ស្រដៀងនឹងជម្ងឺគ្រុនឈាម និងជម្ងឺគ្រុនឈីក ដែលអាចនឹងសម្លាប់មនុស្សបាន។ សេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានដាស់តឿនស្រី្តមានផ្ទៃពោះ និងកុមារតូចៗ ត្រូវប្រុងប្រយ័ត្នចំពោះការឆ្លងនូវជម្ងឺនេះ ដែលនឹងបង្កគ្រោះថ្នាក់ដល់អ្នកឆ្លង។

យោងតាមក្រសួងសុខាភិបាល បើសិនជាស្ត្រីមានផ្ទៃពោះឆ្លងនឹងជម្ងឺនេះ នឹងបណ្តាលឲ្យទារកកើតមកមិនគ្រប់ខែ ឬទារកកើតមកមានក្បាលតូច ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សុវណ្ណ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា គេបានរកឃើញកុមារអាយុ ៧ឆ្នាំម្នាក់ បានឆ្លងនឹងជម្ងឺហ្សីកានេះ ស្ថិតនៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ការឆ្លងរបស់កុមារនេះ គឺជាករណីលើកទី៨ហើយ ចាប់តាំងពីឆ្នាំ២០០០នោះមក។ ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នការឆ្លងនូវជម្ងឺនេះ ជាពិសេសកុមារតូចៗ និងស្ត្រីមានផ្ទៃពោះ។

ads banner