៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់ករណី (Video Inside)
មានប្រទេសចំនួន៥ នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ១៨ករណី ដែលកើនឡើងចំនួន ៤២ករណី បើប្រៀបធៀបការឆ្លង ៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន។ ក្នុងចំណោមប្រទេសទាំង៥ នៅអាស៊ាន ដែលរកឃើញមានឆ្លងរួមមាន ប្រទេសវៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា សឹង្ហបុរី និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ១ពាន់ ១៣៨ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ៣ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៥។ ប្រទេសប្រុយណេ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារជំងឺកូវីដ១៩ នៅអាស៊ាន នារយៈពេល ៧២ម៉ោងចុងក្រោយនេះ មានមា្នក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។
គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៧ម៉ឺន ៧ពាន់ ៣០៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៦នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុស កូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺន នាក់។